ព័ត៌មានអន្តរជាតិ

លោក បៃដិន រំពឹងថា ជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នឹងអាចបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ និងជំរុញឲ្យខន្តី

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានរំពឹងថា ជម្លោះដែលបានបន្តកើតឡើងរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នឹងត្រូវ “បញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ” ទន្ទឹមនឹងនេះដែរ ជំរុញឲ្យរក្សាស្ថិរភាពដោយភាពខន្តី ។

លោក បៃដិន បានប្រាប់ដល់អ្នកសារព័ត៌មាន នៅឯសេតវិមានថា “ការរំពឹងទុករបស់ខ្ញុំ និងសង្ឃឹមថា រឿងនេះនឹងបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ ប៉ុន្តែ អ៊ីស្រាអ៊ែល មានសិទ្ធិស្វ័យការពារ នៅពេលដែលអ្នកបានផ្លោងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ចូលក្នុងទឹកដីរបស់អ្នក” ។

លោក បៃដិន បានហៅទូរស័ព្ទទៅលោក បេហ្សាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធ ដែលគាត់បានថ្កោលទោសលើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ប្រឆំាងនឹងក្រុងយេរ៉ូសាឡឹម និងក្រុង Tel Aviv នេះបើយោងតាម សេតវិមាន ដែលបានអានឲ្យស្តាប់អំពីការសន្ទនា ។

គាត់បានអានថា “គាត់បង្ហាញការគាំទ្រឥតឈប់ឈរ ចំពោះសន្តិសុខរបស់អ៊ីស្រាអ៊ែល និងសម្រាប់សិទ្ធិស្របច្បាប់របស់អ៊ីស្រាអ៊ែលក្នុងការការពារខ្លួន និងប្រជាជនរបស់ខ្លួន ដែលជាការការពារដល់ជនស៊ីវិល” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top