ព័ត៌មានអន្តរជាតិ

ប្រទេសថៃឡង់ដ៏ ចេញរបាយការណ៍ថា ករណីឆ្លងជំងឺកូវីដ-១៩ថ្មីខ្ពស់បំផុតប្រចាំថ្ងៃ ដោយសារតែមាន ការប្រមូលផ្តុំគ្នា នៅពន្ធនាគារ

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ ហៅកាត់ (CCSA)បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺថ្មីប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតនោះ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នានៅពន្ធនាគារ ។

មជ្ឈមណ្ឌល CCSA បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីឆ្លងជំងឺថ្មីចំនួន៤.៨៨៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហើយចំនួន២.៨៣៥នាក់ ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធពន្ធនាគារ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៣២នាក់ ។

ករណីឆ្លងជំងឺថ្មីបានកើនឡើងខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីនាយកដ្ឋានកែប្រែ បានរាយការណ៍មកថា ការប្រមូលផ្តុំគ្នាថ្មី នៅក្នុងពន្ធនាគារចំនួន០២នៅក្រុងបាងកក ជាមួយគ្នានេះដែលមានអ្នកទោស១.៧៩៥នាក់ បានឆ្លងជំងឺ នៅពន្ធនគារ Bangkok Special Prison និង១.០៤០នាក់ ត្រូវបានបញ្ជាក់ថា ឆ្លងជំងឺនៅឯវិទ្យាស្ថានកណ្តាលកែប្រែស្ត្រី កាលពីថ្ងៃពុធ ។

ប្រទេសថៃឡង់ដ៏ មានអ្នកស្លាប់សរុបចំនួន១៥៨នាក់ ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកាលពីឆ្នាំមុន ។ មជ្ឈមណ្ឌល CCSA បានឲ្យដឹងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top