ព័ត៌មានអន្តរជាតិ

លោក បៃដិន បញ្ជូនលោករដ្ឋមន្ត្រីការបរទេស ទៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានបទឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សា

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ នឹងចាកចេញទៅតំបន់មជ្ឈិមបូព៌ា ដើម្បីជួបជាមួយមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងចំណោមមេដឹកនាំក្នុងតំបន់ផ្សេងទៀត ស្របពេលដែលបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងពួកហាម៉ាស់ត្រូវបានប្រារព្ធធ្វើឡើង។

ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡឹម ទីក្រុងរ៉ាម៉ាឡាហ៍ ទីក្រុងគែរ និងទីក្រុងអាម៉ាន និងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Abdel Fattah Al-Sisi និងស្តេចប្រទេសហ្ស៊កដានី។

នៅក្នុងការប្រកាសពីដំណើរទស្សនកិច្ចនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា លោកបានស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើដំណើរទស្សនកិច្ចនោះ បន្ទាប់ពីមានកិច្ចប្រឹងប្រែងការទូតធ្វើឡើង ដើម្បីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងប្រទេសអ៊ីស្រាអែលនិងពួកហាម៉ាស់។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលសេតវិមានបានចេញក្នុងពេលថ្មីៗនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោក Blinken នឹងជួបជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល ស្តីពីការប្តេជ្ញាដ៏រឹងមាំរបស់យើង ចំពោះសន្តិសុខរបស់អ៊ីស្រាអែល ហើយលោកនឹងបន្ត កិច្ចប្រឹងប្រែងនៃរដ្ឋបាលរបស់យើង ដើម្បីកសាងឡើងវិញនូវចំណងមិត្តភាព និងឧបត្ថម្ភសម្រាប់ប្រជាជន និងថ្នាក់ដឹកនាំប៉ាឡេស្ទីន ក្រោយមិនយកចិត្តទុកដាក់ជាច្រើនឆ្នាំ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top