វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថា សេតវិមានបានឲ្យដឹងកាលលពីថ្ងៃអង្គារថា មនុស្សពេញវ័យជាងពាក់កណ្តាល នៅសហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងការពារប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលមានរយៈពេលប្រហែល ៦សប្តាហ៍ នៅមុនពេលគោលដៅ របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលមានគោលដៅចំនួន ៧០ភាគរយ នៃមនុស្សពេញវ័យ នៃចំនួនប្រជាជនទាំងអស់ ដែលយ៉ាងហោចណាស់ ទទួលបានការចាក់មួយកម្រិត ។
សញ្ញាបង្ហាញអំពី ៥០ភាគរយនេះ កើតឡើងនៅពេលថ្នាក់ដឹកនាំសហព័ន្ធរដ្ឋ និងមូលដ្ឋានឈានមុខគេក្នុងការ ផ្តល់នូវការចាក់ថ្នាំបង្ការការពារជំងឺកូវីដ-១៩ ដល់ប្រជាជនដែលមិនទាន់បានទទួលថ្នាំ ខណៈដែលកំពុងប្រយុទ្ធប្រឆាំងនឹង ភាពស្ទាក់ស្ទើរនៃការចាក់ថ្នាំបង្ការ ការភ័យខ្លាច និងព័ត៌មានក្លែងក្លាយ ។
លោក Andy Slavitt ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន បានសរសេរតាមបណ្តាញអ៊ីនធើររណេតថា “ឥឡូវនេះ ដោយនៅសល់មួយសប្តាហ៍ទៀត នៅក្នុងខែឧសភា ពលរដ្ឋពាក់កណ្តាលនៃ មនុស្សពេញវ័យអាមេរិកទាំងអស់ ត្រូវបានទទួលថ្នាំបង្ការគ្រប់កម្រិត” ។
ការឆ្លងវីរុសថ្មីនៅទូទាំងប្រទេសបានដោះស្រាយ ហើយបានធ្លាក់ចុះជាបន្តបន្ទាប់ នៅពេលដែលមនុស្សកាន់តែច្រើន បានចាក់វ៉ាក់សាំងរួចរាល់ ។
លោក Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនករណីឆ្លងគិតជាមធ្យមក្នុងរយៈពេល ៧ថ្ងៃនៅសហរដ្ឋអាមេរិក ឥឡូវមានចំនួនតិចជាង ២៣.០០០នាក់ក្នុង០១ថ្ងៃ គឺថយចុះប្រហែល ២៥ភាគរយពីសប្តាហ៍មុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា