ព័ត៌មានអន្តរជាតិ

ថៃ បន្តរកឃើញ អ្នកទោស ១ ២២៨នាក់ទៀត នៅពន្ធនាគារ ចំនួន ១៤ ឆ្លងវីរុសកូវីដ១៩

បរទេស៖ អគ្គនាយករង នៃនាយកដ្ឋានកែប្រែ របស់ប្រទេសថៃ បាននិយាយថា អ្នកទោសចំនួន ១ ២២៨ នាក់ផ្សេងទៀត នៅពន្ធនាគារចំនួន ១៤ នៅទូទាំងប្រទេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញថា បានឆ្លងវីរុសកូវីដ-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អគ្គនាយករង នៃនាយកដ្ឋានកែប្រែ គឺលោក Veerakit Harnpariyan បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកទោសដែលឆ្លងជំងឺ ចំនួន ២ ០៥៤ នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ ខណៈដែលអ្នកទោស ដែលឆ្លងវីរុស ១៦ ៣១៩ នាក់ កំពុងសម្រាកព្យាបាល នៅឯពន្ធនាគារ។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានរាយការណ៍ថា បុរសម្នាក់ទើបតែត្រូវបានដោះលែង ពីពន្ធនាគារ Bangkok Remandដែលជាកន្លែង ដែលគាត់បានឆ្លងវីរុសវីរុស ត្រូវបានគេរកឃើញថា បានស្លាប់នៅលើផ្លូវមួយ កាលពីថ្ងៃទី ២៦ ខែឧសភា។ វេជ្ជបណ្ឌិត Veerakit បានពន្យល់ថា បុរសខាងលើបានធ្វើតេស្ត រកវីរុសកូវីដ១៩ នៅនាយកដ្ឋានកែប្រែ មុនពេលដោះលែង ហើយនៅថ្ងៃទី៩ ខែឧសភា លទ្ធផលបង្ហាញថា គាត់បានឆ្លងវីរុសកូវីដ១៩៕ ប្រែសម្រួលៈ ណៃ តុលា

To Top