បរទេស៖យោងតាមការចេញប្រកាសដោយ រដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃសុក្របានឲ្យដឹងថា អត្រានៃអ្នកអត់ការងារធ្វើនៅក្នុងប្រទេស បានកើនឡើងទៅដល់ 2.8 ភាគរយនៅត្រឹម ខែមេសា។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងខែដូចគ្នានេះអត្រាការងារ ដែលទំនេរក៏មានចំនួនតិចបំផុតមិនធ្លាប់មានផងដែរ ពីខែមុនៗខណៈដែលអត្រាអត់ការងារធ្វើ កាលពីខែមិនាមានត្រឹមតែ 2.6 ភាគរយ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រទេសជប៉ុនកំពុងទទួលរងការវាយប្រហារ ដោយសារវិរុសកូវីដសាជាថ្មីហើយ ជាលទ្ធផលទីក្រុងធំៗជាច្រើនរបស់ខ្លួន នៅបន្តបិទទ្វារនៅឡើយខណៈដែលព្រឹត្តិការណ៍រៀបចំកីឡាករអូឡាំពិករ ដូវក្តៅទីក្រុងតូក្យូ ក៏កាន់តែឈានមកដល់៕ ប្រែសម្រួល៖ស៊ុនលី