ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រឈមនឹងកង្វះខាតស្បើងអាហារ ១,៣៥លានតោន នៅឆ្នាំនេះ

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង រំពឹងថានឹងប្រឈមមុខនឹង កង្វះខាតស្បៀងអាហារប្រហែល ១,៣៥ លានតោនក្នុងឆ្នាំនេះ ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង កាលពីរដូវក្តៅ ទឹកជំនន់ និងកង្វះខាតសម្ភារៈកសិកម្ម ចំពេលមានការរាតត្បាតជាសកល។

យោងតាមរបាយការណ៍ របស់វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ ប្រទេសកូរ៉េខាងជើងត្រូវបានសន្មតថា បានផលិតធញ្ញជាតិប្រហែល ៤,៤ លានតោនកាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះប្រហែល ២៤០.០០០ តោនបើប្រៀបធៀបទៅនឹងឆ្នាំមុន។

កូរ៉េខាងជើងត្រូវបានគេគិតថា ត្រូវការអាហារយ៉ាងហោចណាស់ ៥,៧៥ លានតោនក្នុងមួយឆ្នាំ ដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួន ផលិតកម្មប៉ាន់ស្មានកាលពីឆ្នាំមុន មានការខ្វះខាត ១,៣៥ លានតោន។

របាយការណ៍បានឲ្យដឹងថា កង្វះខាតដែលបានប៉ាន់ស្មាន គឺហួសពីសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការបំពេញដោយបន្ថែមថា វាចាំបាច់សម្រាប់ក្រុងព្យុងយ៉ាង ដើម្បីធ្វើពាណិជ្ជកម្មស្បៀងអាហារឡើងវិញ ឬស្នើសុំជំនួយស្បៀងអាហារពីប្រទេសចិន ដើម្បីបំពេញនូវកង្វះខាតនេះ។

ប្រទេសកូរ៉េខាងជើង ត្រូវបានគេស្គាល់ថា ដោយសារតែកង្វះខាតស្បៀងរ៉ាំរ៉ៃ ហើយបញ្ហានេះហាក់ដូចជាកាន់តែធ្ងន់ធ្ងរឡើង ដោយសារព្យុះទីហ្វុង និងបង្កជាទឹកជំនន់កាលពីរដូវក្តៅមុន ដែលបានធ្វើឱ្យអន្តរាយដល់តំបន់ កសិកម្មសំខាន់ៗរបស់ប្រទេសនេះ។

ហេតុផលដែលត្រូវបានលើកឡើងផងដែរថា ជាហេតុផលដ៏សំខាន់មួយ សម្រាប់កង្វះស្បៀងអាហារ ដែលកំពុងធ្លាក់ចុះនោះ គឺកង្វះខាតសម្ភារៈកសិកម្មជាក់ស្តែង ដែលបណ្តាលមកពីការត្រួតពិនិត្យ ព្រំដែនដ៏តឹងរឹងរបស់កូរ៉េខាងជើង នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ដោយ ឈូក បូរ៉ា

To Top