ព័ត៌មានអន្តរជាតិ

អេស្បាញ បើកទ្វារប្រទេសឡើងវិញ ចំពោះអ្នកទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងរួចរាល់ (Video)

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសអេស្បាញបានបញ្ចប់ ទៅនៃការរឹតត្បិតក្នុងការធ្វើដំណើរ និងការបិទទ្វារប្រទេសដោយ អនុញ្ញាតិឲ្យអ្នកដំណើរទាំងឡាយដែលបានចាក់វ៉ាក់សាំងក្រោយ ១៤ថ្ងៃ អាចចូលក្នុងប្រទេសរបស់ខ្លួនវិញ។

ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលប្រទេសអេស្បាញ បានលើកលែងការរឹតត្បិតទៅលើ អ្នកដំណើរដែលមកពីប្រទេសអង់គ្លេស កាលពីថ្ងៃទី២៤ ខែឧសភាកន្លងមក ក្នុងគោលបំណងដើម្បី អាចទាក់ទាញ នកទេសចរណ៍បន្ថែមមកវិញ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសអេស្បាញលោក Carolina Darias បានប្រកាសនៅលើបណ្តាញសង្គម Twitter ថាប្រទេសអេស្បាញគឺជា កន្លែងដែលមានសុវត្ថិភាព បំផុតសម្រាប់ទេសចរណ៍ហើយ ពួកយើងស្ថិតនៅក្នុងស្ថានភាពមួយ ដែលអាចស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងនាមជាអ្នកនាំមុខគេលើលោកក្នុងវិស័យនេះ ។

យោងតាមការគោលការណ៍ច្បាប់ថ្មីនេះ មានន័យថាបណ្តាលប្រទេសដែលមិនស្ថិត នៅក្នុងបញ្ជីប្រទេសដែលមានហនិភ័យខ្លាំង នឹងអាចធ្វើការបញ្ជាក់តាមរយៈ QR code ភ្លាមនៅពេលដែលធ្វើដំណើរចូលមកដល់ប្រទេសអេស្បាញហើយ វានឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខនេះហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top