ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ៖ អ៊ីរ៉ង់មិនប្រាកដថាមិន កំពុងធ្វើសកម្មភាព នុយក្លេអ៊ែនោះទេ

បរទេស៖នៅមុនពេលប៉ុន្មានថ្ងៃទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នឹងជួបធ្វើការចរចាគ្នា ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀង ធ្វើឡើងក្នុងសម័យលោក អូបាម៉ានោះ ប្រធានទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែអន្តរជាតិ បាននិយាយថា ការខ្វះសហប្រតិបត្តិការរបស់អ៊ីរ៉ង់ ក្នុងពេលប៉ុន្មានខែកន្លងទៅ រារាំងធ្វើឲ្យលោកមិនអាចធ្វើ ការធានាចំពោះសាធារណៈបានថា ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ នឹងមិនកំពុងតែផលិតអាវុធនុយក្លេអ៊ែនោះទេ។

ថ្លែងនៅក្នុងទីក្រុងវីយែននាថ្ងៃចន្ទ មុនកិច្ចប្រជុំទីភ្នាក់ងារថា មពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិនោះ លោក Rafael Marino Grossi បានមានប្រសាសន៍ថា ប្រទេសអ៊រ៉ង់នៅមិនទាន់ផ្តល់ នូវចម្លើយនិងព័ត៌មាន ពាក់ព័ន្ធទីតាំងមិនបានប្រកាសចំនួន៤កន្លែង ជាទីគេប្រទះឃើញបំណែកល្អិតៗនៃនុយក្លេអ៊ែនៅឡើយនោះទេ។

លោកបាននិយាយប្រាប់យ៉ាងដូច្នេះថា “កង្វះភាពវិវត្តទៅមុខក្នុងការបញ្ជាក់ពីសំនួររបស់ទីភ្នាក់ងារ ពាក់ព័ន្ធពីភាពត្រឹមត្រូវនិងភាពពេញលេញ នៃសេចក្តីប្រកាសការពារសុវត្ថិភាពរបស់អ៊ីរ៉ង់ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សមត្ថភាពរបស់ទីភ្នាក់ងារ ក្នុងការផ្តល់ការធានា អះអាងដល់លក្ខណៈ ប្រកបដោយសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់”។

គួរបញ្ជាក់ថា ក្រោមតំណែងជាប្រធានាធិបតីអាមេរិកថ្មីរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់វិញ ប្រសិនបើអ៊ីរ៉ង់វិល ត្រឡប់អនុវត្តតាមកិច្ចចរចាជុំទី៦ រវាងភាគីទាំងពីរ ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top