ព័ត៌មានអន្តរជាតិ

លោក បៃដិន និងសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង បន្ទាប់ពីការចរចាជាច្រើនសប្តាហ៍

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃអង្គារ បានបញ្ចប់កិច្ចចរចា ហេដ្ឋារចនាសម្ព័ន្ធ ជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បន្ទាប់ពីមានការចរចា យ៉ាងស្វិតស្វាញជាច្រើនរវាងភាគីទាំងពីរ នេះបើយោងតាមសមាជិកសភា ជាន់ខ្ពស់នៃគណបក្ស សាធារណរដ្ឋលោក Shelley Moore Capito ។

សមាជិកព្រឹទ្ធសភាមកពីរដ្ឋ West Virginia លោកស្រី Shelley Moore Capito បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទោះបីមានការរីកចម្រើន ដែលយើងបានធ្វើនៅ ក្នុងការចរចារបស់យើងក៏ដោយ ក៏លោកប្រធានាធិបតី បានបន្តឆ្លើយតប ជាមួយនឹងការផ្តល់ជូន ដែលរួមមានការដំឡើង ពន្ធជាប្រាក់ឈ្នួលរបស់លោក ជំនួសឱ្យជម្រើសជាក់ស្តែងជាច្រើន ដែលមិនបង្កគ្រោះថ្នាក់ដល់បុគ្គល គ្រួសារ និងអាជីវកម្មខ្នាតតូច” ។

លោកស្រីបានបន្តទៀតថា“ ខ្ញុំសូមកោតសរសើរ ចំពោះឆន្ទៈរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលបានលះបង់ ពេលវេលា និងការខិតខំប្រឹងប្រែង យ៉ាងខ្លាំង ចំពោះការចរចា ទាំងនេះទីបំផុតលោកបានជ្រើសរើស មិនទទួលយកកញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងគោលដៅហើយផ្ទុយ ទៅវិញបញ្ចប់ការ ពិភាក្សារបស់យើង” ។

លោកស្រីបានបន្ថែមថា“ បន្ទាប់ពីការចរចាដោយភាពស្មោះត្រង់ និងធ្វើឱ្យមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ដើម្បីឈានទៅរកអ្វី ដែលប្រធានាធិបតីចង់បាន ខ្ញុំពិតជាខកចិត្ត ចំពោះការសម្រេចចិត្ត របស់លោក” ។

កន្លងមកសេតវិមានបានបន្ទាបតម្លៃសរុប នៃផែនការហេដ្ឋារចនាសម្ព័ន្ធ ២,៣ ពាន់ពាន់លានដុល្លារ របស់លោក បៃដិន មកត្រឹម ១,៧ ពាន់ពាន់លានដុល្លារ ខណៈពេលដែលភាគីសាធារណៈរដ្ឋបានផ្តល់ការ ប្រឆាំងនឹងផែនការហេដ្ឋា រចនាសម្ព័ន្ធ ត្រឹម ៩២៨ ពាន់លានដុល្លារ ។

ក្នុងអំឡុងពេលនៃការ ហៅទូរស័ព្ទជាមួយប្រធានាធិបតី កាលពីថ្ងៃសុក្រលោកស្រី Capito បានស្នើសុំការផ្តល់ជូនថ្មី ដើម្បីបង្កើនប្រហែល ៥០ពាន់លានដុល្លារអាមេរិក ក្នុងការចំណាយនៅទូទាំង កម្មវិធីហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលត្រូវបានបដិសេធ ដោយលោក បៃដិន៕
ដោយ ឈូក បូរ៉ា

To Top