ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា៖ អាថ៌កំបាំងនៃ ការស្លាប់ក្រុមមន្ត្រីបក្សប្រឆំាង NLD (Video)

រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ថា អំពើហិង្សាដែលប្រើដោយ កម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមប្រឆាំងដែល គ្មានអាវុធចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ។ មនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់ ភាគច្រើនដោយការ បាញ់កាំភ្លើងដោយយោធា ។ ប៉ុន្តែការស្លាប់ក្នុងការឃុំឃាំងមន្រ្តី ២នាក់មកពីគណបក្សសម្ព័ន្ធភាព ជាតិប្រជាធិបតេយ្យ (NLD) ដែលជាគណបក្សដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញនូវការមិនពេញចិត្ត ចំពោះសកម្មភាពរបស់យោធា ។

កាលពីថ្ងៃសៅរ៍ទី៦ ខែមីនា ទីក្រុងនានាទូទាំងប្រទេសមីយ៉ាន់ម៉ា បានឈានដល់កម្រិតមួយគួរឲ្យព្រួយបារម្ភ ។

កាលពី០៣មុននេះ ពួកគេបានជួបប្រទះនូវអ្វីដែល ជាថ្ងៃដ៏ឃោរឃៅបំផុតចាប់តាំងពី រដ្ឋប្រហារកាលពីខែកុម្ភៈ ដោយអង្គការសហប្រជាជាតិ បានកត់ត្រាការស្លាប់ របស់មនុស្សចំនួន ៣៨នាក់ ។

កងទ័ពបានដណ្តើមអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីការអះអាងដោយគ្មានភស្តុតាងថា ការបោះឆ្នោតមុនដែលមើលឃើញថា គណបក្ស NLD ទទួលបានអំណាច គឺត្រូវបានលួចបន្លំ ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា លោកស្រី ស៊ូជី និងមេដឹកនាំជាន់ខ្ពស់ត្រូវបានគេឃុំឃាំងនៅក្នុងផ្ទះ ដែលជារលកនៃការតវ៉ាប្រឆាំងនឹងយោធា ។

នៅក្នុងរយៈពេល ៣សប្តាហ៍ដំបូង យោធាហាក់ដូចជាមិនច្បាស់ថា ត្រូវឆ្លើយតបយ៉ាងដូចម្តេចចំពោះការតវ៉ានេះ ។

ប៉ុន្តែនៅចុងខែកុម្ភៈ ពួកគេបានប្រើការកើនឡើង នូវកម្រិតនៃកម្លាំងដ៍សាហាវ ។ នៅសប្តាហ៍ដំបូងនៃខែមីនា កងទ័ពច្បាស់ណាស់ថា នឹងមិនមានការអត់ធ្មត់ទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×