រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ២,៥០៤នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលធ្វើឱ្យ ចំនួនអ្នកស្លាប់សរុបនៅ ទូទាំងប្រទេសកើនឡើងដល់ ៤៨២,០១៩ នាក់។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយយោងតាម ក្រសួងសុខាភិបាលប្រេស៊ីលឲ្យដឹងថា ការឆ្លងថ្មីចំនួន ៨៨,០៩២ករណី ត្រូវបានរកឃើញដែលបង្កើន ចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៧,២១០,៩៦៩ករណី ។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១9 ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងជំងឺធំជាងគេទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
ក្រសួងបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងដែលកំពុង ជួបប្រទះនូវរលកនៃការឆ្លងថ្មីជាមួយមន្ទីរពេទ្យ ដែលគ្របដណ្ដប់ដោយអ្នកជំងឺ មានអត្រាមរណភាព ២២៩,៤ នាក់ក្នុងចំនោមប្រជាជន ១០០,០០០ នាក់។
ក្រសួងបានឲ្យដឹងផងដែរថា ច្រើនជាង ៧៥,២ លានដូសនៃវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទូទាំងប្រទេស ហើយប្រជាជនជាង ២៣,៤លាននាក់ បានទទួលថ្នាំបង្ការទាំងពីរដូស ៕
ដោយ ឈូក បូរ៉ា