ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ កិច្ចការពារអឺរ៉ុបជា កាតព្វកិច្ចដ៏ពិសិដ្ឋ

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថ្នាក់ដឹកនាំណាតូនៅថ្ងៃចន្ទនេះថា កិច្ចការពារអឺរ៉ុប តួកគីនិងកាណាដា គឺជាកាតព្វកិច្ចដ៏ពិសិដ្ឋមួយសម្រាប់សហរដ្ឋអាមេរិក ហើយនេះជាឥរិយាបថផ្ទុយគ្នាពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលគម្រាមដកអាមេរិកចេញពីសម្ពន្ធមិត្តយោធា។

នៅពេលធ្វើដំណើរទៅដល់ទីក្រុងព្រួចសែល បន្ទាប់ពីជំនួបកំពូល G7 កាលពីចុងសប្ដាហ៍ នៅក្នុងប្រទេសអង់គ្លេសនោះ លោក បៃដិន បានព្យាយាមប្រមូលផ្តុំសម្ពន្ធមិត្តលោកខាងលិច ឲ្យគាំទ្រយុទ្ធសាស្ត្រអាមេរិក ទប់ទល់នឹងកំណើនអំណាចយោធាចិន ក៏ដូចជាបង្ហាញនូវសាមគ្គីភាព ចំពោះមុខនៃភាពគឃ្លើនរបស់រុស្ស៊ីផងដែរ។

ដោយពោលសំដៅដល់ការប្តេជ្ញាការពាររួមគ្នារបស់សម្ពន្ធមិត្តអន្តរអាត្លង់ទិក លោក បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “មាត្រាទី៥ គឺជាកាតព្វកិច្ចដ៏ពិសិដ្ឋមួយ ហើយខ្ញុំចង់ឲ្យអឺរ៉ុបទាំងអស់ដឹងថា សហរដ្ឋអាមេរិក នៅតែស្ថិតនៅទីនោះ”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក បៃដិន ដែលកំពុងតែព្យាយាមជួសជុលចំណងមិត្តភាព ក្រោយការនិយាយបង្កាច់របស់លោក ត្រាំ ចំពោះសម្ពន្ធមិត្តប្រដាប់អាវុធនុយក្លេអ៊ែ កាលពី៤ឆ្នាំមុន និងអ្វីដែលលោក ត្រាំ និយាយថា ជាសមាជិកមានទោសនោះ បានថ្លែងដូច្នេះបន្តថា “អង្គការណាតូ គឺមានសារៈសំខាន់ខ្លាំងបំផុត ចំពោះសហរដ្ឋអាមេរិក”៕
ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top