យូអិន៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះការសម្លាប់បុគ្គលិកសុខាភិបាល ៥ នាក់ និងការរងរបួសមនុស្ស ៤ នាក់ផ្សេងទៀត ដែលបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង នៅខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងមនុស្សធម៌ប្រចាំប្រទេសលោក Ramiz Alakbarov បានលើកឡើងថា “លោកមានការរន្ធត់ចិត្ត ចំពោះភាពសាហាវឃោរឃៅនៃការសម្លាប់ទាំងនេះ ដោយបន្ថែមថាអំពើហឹង្សាដែលឥត ន័យត្រូវតែបញ្ឈប់ ដោយទទូចដល់អាជ្ញាធរអាហ្វហ្គានីស្ថាន ឲ្យនាំអ្នកដែលទទួលខុសត្រូវទៅរកយុត្តិធម៌”។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការស្លាប់ និងរងរបួសបានកើតឡើងកាលពីថ្ងៃអង្គារក្នុងអំឡុងពេលនៃការវាយប្រហារចំនួន ៥ ដាច់ដោយឡែកពីគ្នាទៅលើបុគ្គលិកសុខាភិបាល ដែលជាការវាយលុកចុងក្រោយបង្អស់ ដែលបានឃើញបុគ្គលិកសុខាភិបាលចំនួន ៣ នាក់ត្រូវបានសម្លាប់នៅក្នុងខែមីនា ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងការពារជំងឺខួរឆ្អឹងខ្នងជាតិនៅខេត្ដខាងលើនេះ។
កាលពីដើមខែនេះបុគ្គលិកផ្នែកមនុស្សធម៌ជាមួយក្រុមដោះមីន បានរងការវាយប្រហារនៅភាគខាងជើងអាហ្វហ្គានីស្ថាន ជាកន្លែងដែលក្រុមជ្រុលនិយមមកពីក្រុម ISIL បានសម្លាប់មនុស្ស ១០ នាក់ និងរងរបួសច្រើនជាងនេះនៅក្នុងអ្វី ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិពណ៌នាថា ជាការវាយប្រហារដែលសាហាវឃោឃៅបំផុត “។
លោក Alakbarov បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងថ្នាក់ជាតិ ដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទក្នុងគោលបំណងឈានដល់ចំនួនជិត ១០ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំត្រូវបានផ្អាកនៅតំបន់ភាគខាងកើត។ “យុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង គឺជាមធ្យោបាយសំខាន់ និងមានប្រសិទ្ធិភាពក្នុងការឈានទៅរកកុមាររាប់លាននាក់ ការដកកុមារចេញពីការធានានៃជីវិតមានសុខភាពល្អ គឺអមនុស្សធម៌”៕
ដោយ ឈូក បូរ៉ា