Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជិត ៣០លាននាក់ហើយ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបកើនឡើងដល់២៩.៩៧៧.៨៦១នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលមានអ្នកឆ្លងថ្មីចំនួន៤២.៦៤០នាក់ ដែលបានកត់ត្រាក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងបានឲ្យដឹងថា នេះជាលើកដំបូងហើយដែលមានករណីឆ្លងជាង៥០.០០០នាក់ ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងមួយថ្ងៃ បន្ទាប់ពី៩១ថ្ងៃ ។

ក្រសួងបានឲ្យដឹងថា “ចំនួនអ្នកជាសះស្បើយប្រចាំថ្ងៃបន្តថយចុះនៃករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃទី៤០ហើយ” ។

ក្រៅពីនេះ គិតចាប់ពីព្រឹកថ្ងៃចន្ទ ចំនួន១.១៦៧នាក់បានកត់ត្រាថា ស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះកើនឡើងដល់៣៨៩.៣០២នាក់ ។

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងខ្ពស់ដល់ជាង៤០០.០០០សម្រាប់រយៈពេល២-៣ថ្ងៃ នៅក្នុងខែមេសាដល់ខែឧសភា នៅក្នុងប្រទេសឥណ្ឌា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top