ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជា នឹងអាចបន្ថយល្បឿន នៃការដកទ័ព ដោយសារជ័យជំនះ កាន់តែច្រើនទីតាំង របស់តាលីបង់

បរទេស ៖ មន្ទីរបង់តាហ្គោន នៅសប្តាហ៍នេះ បានលើកឡើងថា អាមេរិកនឹងអាចបន្ថយល្បឿន នៃការកាត់បន្ថយចំនួនទ័ព របស់ខ្លួនចេញពីក្នុងប្រទេស អាហ្គានីស្ថាន ដោយសារតែ មួយរយៈចុងក្រោយបំផុតនេះ ទីតាំងប្រយុទ្ធជាច្រើន ដែលត្រូវបានយកជ័យជំនះ និងគ្រប់គ្រងដោយក្រុងតាលីបង់។

កងកម្លាំងយោធា របស់អាហ្គានីស្ថាន ត្រូវបានបាត់បង់ទីតាំងឈរជើង នៅច្រើនកន្លែងក្នុងតំបន់ជាច្រើន ក្នុងប្រទេសគិតចាប់តាំងតែ ពីខែឧសភាមក ខណៈដែលយោធា អាមេរិក ធ្លាប់បានប្តេជ្ញាចិត្តហើយថា នឹងចាកចេញពីប្រទេសទាំងអស់ ឲ្យបានត្រឹមថ្ងៃទី១១ខែកញ្ញា។

តាមរយៈដំណើរ ការដកទ័ព នៅពេលបច្ចុប្បន្ននេះគេអាចជឿជាក់ថា ចំនួនទ័ពបរទេសនិងអាមេរិក នឹងអាចដកអស់តែម្តង នៅមុនកាលកំណត់ ត្រឹមខែ កក្កដានេះ ប៉ុណ្ណោះប៉ុន្តែប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ យោធា អាហ្កានីស្ថាន មិនអាចក្តោបក្តាប់ទីតាំងជាច្រើន ហើយបានបាត់បង់វាទៅឲ្យ ក្រុមតាលីបងផងដែរ ។

របាយការណ៍ ជាច្រើន បានអះអាងថា អំពើហិង្សារវាងកងកម្លាំង អាហ្កានីស្ថាន និងតាលីបង់មានការកើនឡើងខ្លាំង ដល់កម្រិតខ្ពស់មួយមិនធ្លាប់ មានក្រោយការ ប្រកាស ចាកចេញ របស់ អាមេរិករក្រោយពេលមានវត្តមាន នៅក្នុងសង្គ្រាមជាក្រុមភេវរកម្ម អស់រយៈពេល២០ឆ្នាំមកហើយ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top