ព័ត៌មានអន្តរជាតិ

អាមេរិក និងបារាំង ព្រមានអ៊ីរ៉ង់ អំពីការអស់ពេល ដើម្បីពិនិត្យកិច្ច ព្រមព្រៀងនុយក្លេអ៊ែរ

បរទេស ៖ សហរដ្ឋអាមេរិកនិងបារាំង កាលពីថ្ងៃសុក្របានព្រមានប្រទេសអ៊ីរ៉ង់ថា ពេលវេលានឹងត្រូវបញ្ចប់ សម្រាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដោយសម្តែង ការភ័យខ្លាចថា សកម្មភាពបរមាណូ របស់រដ្ឋាភិបាលទីក្រុង តេហេរ៉ង់ អាចឈានទៅមុខ បានប្រសិនបើកិច្ចពិភាក្សា អូសបន្លាយ ។

យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ច កម្រិតខ្ពស់លើកដំបូង ទៅកាន់ទីក្រុងប៉ារីស ដោយរដ្ឋបាលប្រធានាធិបតី ប្រធានាធិបតី Joe Biden លោក Antony Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក និងម្ចាស់ផ្ទះបារាំង បានសម្តែង នូវស្មារតីថ្មីនៃកិច្ចសហប្រតិបត្តិការបន្ទាប់ពីភាពច្របូក ច្របល់អស់រយៈពេល ៤ ឆ្នាំ ក្រោមការគ្រប់គ្រង របស់លោកដូណាល់ត្រាំ ។

ប៉ុន្តែភាគីទាំងពីរបាននិយាយថា ការសន្យាសំខាន់មួយ របស់លោក Joe Biden នឹងវិលត្រឡប់ទៅកិច្ចព្រមព្រៀង អ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានបោះចោល ដោយលោក Trump គឺមានហានិភ័យ ប្រសិនបើរបបបព្វ ជិតមួយនេះ មិនធ្វើសម្បទានក្នុងអំឡុង ពេលពិភាក្សា ដែលបានដំណើរការអស់រយៈពេល ជាងពីរខែនៅក្នុង វីយែន នោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top