ព័ត៌មានអន្តរជាតិ

រុស្សីចាក់វ៉ាក់សាំង មុនគេលើលោកតែជាប់ឈ្មោះ ជាប្រទេសដែលពលរដ្ឋ ច្រើនបំផុតមិនចង់ចាក់វ៉ាក់សាំង (Video)

បរទេស៖ កាលពីខែសីហាឆ្នាំ២០២០មកប្រទេសរុស្សីបាន ក្លាយទៅជាប្រទេសដំបូងគេដែលអនុញ្ញាតិឲ្យពលរដ្ឋរបស់ខ្លួនអាចទទួលបាន នូវការចាក់វ៉ាក់សាំងមុនបណ្តាប្រទេសទាំង ឡាយលើលោកដែលក្នុងនោះកូនស្រីរបស់លោក Putin គឺជាអ្នកដែលបានចាក់មុនគេបង្អស់។

ចាប់តាំងតែពីពេលនោះប្រទេសរុស្សី បានចាប់ផ្តើមប្រជែងទៅនឹងការធ្វើយុទ្ធ ការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនព្រមទាំងបណ្តាប្រទេស ផ្សេងទៀតដែលជាដៃគូរបស់ខ្លួនផងដែរ។

ប៉ុន្តែជាលទ្ធផលរយៈពេល១០ខែមកហើយនេះបន្ទាប់ពីវ៉ាក់សាំង Sputnic ដែលត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់នោះ ប្រទេសរុស្សីបានត្រឹមជាប់ឈ្មោះ ជាប្រទេសដែលមានអត្រាចាក់ វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនតិចជាងគេបំផុតទៅវិញ។

មកដល់ពេលនេះពលរដ្ឋរបស់រុស្សីប្រមាណជា ១៤ភាគរយប៉ុណ្ណោះដែលបានទទួល វ៉ាក់សាំងដំបូងធៀបទៅនឹងពលរដ្ឋសរុបរបស់ខ្លួន១៤៦លាននាក់ ខណៈដែលអាមេរិកមកដល់ពេលនេះ ពលរដ្ឋរបស់ខ្លួនដល់ទៅ ៥៣,៥ភាគរយហើយដែលបានចាក់វ៉ាក់សាំងរួចរាល់៕

លើសពីនេះក្រោយបរាជ័យបែបនេះរុស្សីបានប្រកាស អំពីផែនការចាក់វ៉ាក់សាំងឲ្យបានពលរដ្ឋរបស់ខ្លួន៣០លាននាក់ នៅត្រឹមខែមិថុនាដោយមានទាំង ការផ្តល់ជូននូវរថយន្ត និងឧបករណ៍ប្រើប្រាស់ជាច្រើនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top