ព័ត៌មានអន្តរជាតិ

កក្រើក! ភ្នំភ្លើង Merapi បានផ្ទុះឡើងក្អែរផ្កាភ្លើង និងប៉ើងផេះធ្លាក់មកចុះក្រោមចម្ងាយ ២.០០០ម៉ែត្រ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា ភូមិសាស្ត្រគ្រោះមហន្តរាយ និងអភិវឌ្ឍន៍ (BPPTKG) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ភ្នំភ្លើងសកម្មបំផុត Merapi របស់ប្រទេសឥណ្ឌូនេស៊ី បានភាយកម្តៅពេញមេឃ ដោយបានប៉ើងចុះក្រោមវិញចម្ងាយ ២.០០០ម៉ែត្រ ទៅភាគអាគ្នេយ៏ ។

ការបំភាយកម្តៅឡើងលើមេឃ បានផ្ទុះឡើងនៅវេលាម៉ោង ១១និង៣២នាទីព្រឹក ម៉ោងក្នុងស្រុក ដែលមានទំហំ ៦០មីលីម៉ែត្រ ដែលមានអំឡុងពេល ១៥២នាទី និងមានកម្លាំងខ្យល់បក់បោក ទៅទិសខាងលិច ។

ផ្អែកលើការត្រួតពិនិត្យតាមដាន ពីពាក់កណ្តាលយប់ដល់ម៉ោង ១២និង០០នាទីព្រឹកម៉ោងក្នុងស្រុក កំណត់ត្រានៃការភាយកម្តៅគឺមាន ២.៩៦៨ម៉ែត្រខ្ពស់ពីភ្នំ ដែលមានទីតាំងស្ថិតនៅព្រំដែនរវាងខេត្ត Yogyakarta និង Central Java ក៏បានប្រកាសអំពីការក្អែរផ្កាភ្លើងចំនួន ៨ដងប៉ើងទៅភាគនីរតី ដែលមានចម្ងាយ ១.៥០០ម៉ែត្រ និង៥ដងទៅភាគអាគ្នេយ៏ ដែលមានចម្ងាយ ៥០០ម៉ែត្រ ។

ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី បានជំរុញឲ្យពលរដ្ឋមិនធ្វើដំណើរ ទៅតំបន់គ្រោះថ្នាក់ឡើយ និងរង់ចាំស្តាប់អំពីការប្រកាសអំពីការផ្ទុះឡើង ដែលអាចកើតមានឡើង ជាពិសេស នៅគ្រាដែលមានភ្លៀងធ្លាក់នៅបរិវេណភ្នំភ្លើង Merapi ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top