Covid-19

ថៃ មានអ្នកស្លាប់ ដោយសារកូវីដ១៩ កាន់តែច្រើនរហូតដល់ ៩១នាក់ នៅថ្ងៃសៅរ៍នេះ

បរទេស៖ យោងតាមក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ គឺមានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៩១ នាក់ថែមទៀត និងករណីឆ្លងថ្មីចំនួន ៩ ៣២៦ ត្រូវបានរាយការណ៍ នៅថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីនោះ គឺ៩ ១៣៤ នាក់ ត្រូវបានរកឃើញ ក្នុងចំណោមប្រជាជនទូទៅ និង ១៩២ នាក់ រកឃើញក្នុងចំណោម អ្នកទោសនៅពន្ធនាគារ។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ក៏មានអ្នកជំងឺ ៣ ៨៤១ នាក់ បានជាសះស្បើយផងដែរ។ ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលរលកចម្លងរោគវីរុសលើកទី ៣ ចាប់ផ្តើមមានអ្នកជំងឺ ២៩៧ ៩៦៩ នាក់ ហើយក្នុងនោះ មាន២១៦.៤៩២ នាក់បានជាសះស្បើយ។ 

ចំនួនអ្នកស្លាប់ដោយសារវីរុសនេះនៅថៃ មានចំនួន ២ ៥៣១ នាក់ក្នុងរលកទីបី និង ២ ៦២៥ នាក់ ពីការឆ្លងរាលដាលនៃជំងឺរាតត្បាតកាលពីដើមឆ្នាំ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ Covid-19 ខ្ពស់ជាងគេពីមុន៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top