ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសអាល្លឺម៉ង់ បានសម្លាប់មនុស្ស អស់១៤១នាក់ ។

នៅក្រុង Bad Muenstereifel ស្ថិតនៅភាគខាងលិច ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ថា ពលរដ្ឋ បានលង់ទឹកស្លាប់ ដោយសារគ្រោះទឹកជំនន់ ។
ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ១៤១នាក់ គិតត្រឹមរសៀល ថ្ងៃសៅរ៍ ។ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ ហៅកាត់ (dpa)បានរាយការណ៍ដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


