ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ ការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ជាជ័យជំនះដ៏អស្ចារ្យ សម្រាប់ប្រជាជាតិមូស្លីម

តេអេរ៉ង់ ៖ អគ្គលេខាធិការរង នៃសភាឥស្លាមពិភពលោក ដែលមានទីតាំងនៅអ៊ីរ៉ង់ Awakening Hossein Akbari បានឲ្យដឹងថា ការចាកចេញ របស់កងកម្លាំង សហរដ្ឋអាមេរិក ពីប្រទេសអាហ្វហ្គានីស្ថាន គឺជា “ជោគជ័យដ៏អស្ចារ្យ” សម្រាប់ប្រជាជាតិមូស្លីម ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក អាបារី ត្រូវបានគេដកស្រង់សម្តីថា អាហ្គានីស្ថានឥឡូវនេះ បានឈានចូលដំណាក់ កាលថ្មីមួយ។ នេះបើតាមសម្តីរបស់ទីភ្នាក់ងារព័ត៌មាន ផ្លូវការ Mehr ។

លោកបានធ្វើការកត់ សម្គាល់នេះនៅក្នុងសន្និសីទ សារព័ត៌មានមួយ ស្តីពីកិច្ចប្រជុំអន្តរជាតិតាមអ៊ិនធឺរណិត ស្តីពីអាហ្វហ្គានីស្ថាន ដែលគ្រោងនឹងធ្វើឡើង នៅទីក្រុងតេអេរ៉ង់ នៅថ្ងៃច័ន្ទនេះ ។

សិក្ខាសាលាដែលមាន ឈ្មោះថា អាហ្គានីស្ថានសន្តិភាព ប្រកបដោយចីរភាព និងសន្តិសុខ នឹងត្រូវបើកដោយ ទីប្រឹក្សា ជាន់ខ្ពស់របស់មេដឹកនាំ កំពូលអ៊ីរ៉ង់លោក Ali Akbar Velayati ដែលជាប្រធានសភា នៃការដាស់ស្មារតីអ៊ីស្លាម ពិភពលោក។

យោងតាមលោក Akbari បានឱ្យដឹងថា ឥស្សរជននយោបាយ អាហ្វហ្គានីស្ថាន ជាង ៤០ រូប និងអ្នកតំណាង នៃប្រទេសប៉ាគីស្ថាន រុស្ស៊ី យូបេគីស្ថាន កាហ្សាក់ស្ថាន តាហ្សីគីស្ថាន និងអ៊ីរ៉ង់នឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំនេះ ។

លោកបានបញ្ជាក់បន្ថែមថា “ យើងសង្ឃឹមថាសន្និសីទនេះ នឹងជួយផ្សព្វផ្សាយ សន្តិភាព នៅអាហ្វហ្គានីស្ថាន ព្រោះអ៊ីរ៉ង់តែងតែប្រឹងប្រែង អស់ពីសមត្ថភាព ដោយមានតួនាទីសម្រុះសម្រួល ដើម្បីបញ្ចុះបញ្ចូល ឲ្យភាគីទាំងអស់ចរចាគ្នា ជំនួសសង្គ្រាម” ៕
ដោយ ឈូក បូរ៉ា

To Top