ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅរដ្ឋ Oregon របស់សហរដ្ឋអាមេរិក កំពុងគ្របដណ្តប់លើផ្ទៃដីប្រមាណ ១,២គីឡូម៉ែត្រក្រឡា

សាន់ហ្រ្វាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រុមមន្ត្រីពន្លត់អគ្គីភ័យ បាននិយាយថា ភ្លើងឆេះព្រៃដែលបានកើតឡើងនៅរដ្ឋ Oregon សហរដ្ឋអាមេរិក បានឆេះលើផ្ទៃដី ២៩៨.៦៦២អារ ស្មើនឹង ប្រមាណ ១.២០៩គីឡូម៉ែត្រក្រឡា កាលពីព្រឹកថ្ងៃអាទិត្យ ។ ភ្លើងឆេះព្រៃដ៏ធំនៅក្នុងរដ្ឋនេះមាន ២២ភាគរយ ដែលបានចាប់ផ្តើម កាលពីថ្ងៃសុក្រគឺមានត្រឹម ៧ភាគរយប៉ុណ្ណោះ ។

យោងតាមមន្ត្រីពន្លត់អគ្គីភ័យបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះកាន់តែខ្លាំងឡើងៗឆ្ពោះទៅទិសខាងកើត ដោយចាប់ផ្តើម កាលពីថ្ងៃទី៦ ខែកក្កដា ភាគឦសានក្រុង Klamath Falls និងបានគំរាមកំហែង ដល់ហេដ្ឋារចនាសម្ព័ន្ធជាង ៥.០០០កន្លែង ។

សេចក្តីរាយការណ៍ ដោយការផ្សាយផ្ទាល់ចេញពីរដ្ឋ OregonLive បានឲ្យដឹងថា អគ្គីភ័យបានកើតឡើង បន្ទាប់ពីក្រុមសេវាកម្មអាកាសធាតុជាតិ បានប្រកាស “សញ្ញាព្រមានពណ៌ក្រហម” កាលពីរសៀលថ្ងៃសុក្រសម្រាប់ Klamath Basin និង Fremont-Winema National Forest ដែលចង្អុលបង្ហាញអំពី ស្ថានភាពអាកាសធាតុអាក្រក់ ដែលបង្កជាអគ្គីភ័យឬស្ថានភាពអាកាសធាតុ ដែលអាចបង្កឲ្យមានអគ្គីភ័យ កើតឡើងជាច្រើនកន្លែង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top