ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឲ្យអាមេរិក ដកទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹង ប្រទេសគុយបាជាបន្ទាន់ ហើយសង្ឃឹមថា សហរដ្ឋអាមេរិក នឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ជាមួយគុយបាស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងបទដ្ឋានមូលដ្ឋាន សម្រាប់ទំនាក់ទំនងអន្តរជាតិ។ ។
អ្នកនាំពាក្យចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅក្នុងការឆ្លើយតបទៅនឹងសំណួរ អំពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសគុយបាថា “នេះបម្រើផលប្រយោជន៍រួម របស់ប្រជាជនទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅអាមេរិកទាំងមូល” ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ប្រទេសចិនតែងតែជឿជាក់ថា សិទ្ធិរបស់ប្រទេសនីមួយៗ ក្នុងការជ្រើសរើសប្រព័ន្ធសង្គម និងមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន គួរតែត្រូវបានគោរព។

ប្រទេសចិន គាំទ្រប្រទេសគុយបាយ៉ាង មុតមាំក្នុងការរុករកផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែក របស់បរទេសនៅក្នុងកិច្ចការផ្ទៃក្នុង របស់គុយបាគាំទ្រយ៉ាងរឹងមាំនូវអ្វី ដែលប្រទេសគុយបា បានធ្វើក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការពារស្ថេរភាពសង្គម និងប្តេជ្ញាចិត្តយ៉ាងស៊ីជម្រៅ។
លោកបានបន្ដថា ប្រទេសចិន តែងតែជឿជាក់ថា ប្រទេសនានាគួរតែរក្សាសណ្តាប់ធ្នាប់ អន្តរជាតិដោយឈរលើ មូលដ្ឋានច្បាប់អន្តរជាតិ ការពារយុត្តិធម៌ និងយុត្តិធម៌អន្តរជាតិ និងប្រឆាំងនឹងវិធានការ បង្ខិតបង្ខំឯកតោភាគី ដែលបានដាក់លើប្រទេសដទៃទៀត ដោយមធ្យោបាយយោធានយោបាយ និងសេដ្ឋកិច្ច ៕
ដោយ ឈូក បូរ៉ា
