ព័ត៌មានអន្តរជាតិ

រុស្សី ដាក់បង្ហាញ ជាផ្លូវការយន្តហោះ ចម្បាំង អាចប្រជែងនឹង F-35 របស់អាមេរិក

បរទេស ៖ ប្រទេសរុស្សី បានធ្វើការដាក់តាំង បង្ហាញម៉ូដេល យន្តហោះចម្បាំង Sukhoi ថ្មីមួយ ដែលរចនាឡើង ដើម្បីប្រកួតប្រជែង ទៅនឹងយន្តហោះចម្បាំង អាមេរិក F-35 និងអាចមានសមត្ថភាព វាយប្រហារទៅលើទីតាំង៦ បន្តបន្ទាប់គ្នា។

ម៉ូដេលថ្មីដែលត្រូវ បានគេដាក់ឈ្មោះ ថា The Checkmate ហើយយោង តាមរបាយ ការណ៍ ដែលត្រូវបានដកស្រង់ផងដែរយន្តហោះម៉ូដេល នេះបានធ្វើឲ្យលោកប្រធានាធិបតី រុស្សី Vladimir Putin រីករាយខ្លាំងណាស់ តាំងតែពីមុនពេល ដែលវាត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងពិធីតាំង ពិពណ៍ក្នុងទីក្រុងមូស្គូ ។

គួរឲ្យដឹងដែរថា ម៉ូដេលនេះត្រូវបានសារព័ត៌មាន ចេញផ្សាយថាបានចាប់ផ្តើមផលិតកម្ម តាំងតែពីខែឧសភា ឆ្នាំទៅមកម្ល៉េះ។

កាន់តែអស្ចារ្យ ជាងនេះ The Checkmate ដែលមានតម្លៃ២៥ ទៅ៣០លានដុល្លារ មួយនេះក៏អាចបំពាក់ជាមួយនឹង យន្តហោះដ្រូនហើយបាញ់បង្ហោះដ្រូន ទាំងនោះក្នុងពេលកំពុង ធ្វើប្រតិបត្តិការហោះហើរផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top