ព័ត៌មានអន្តរជាតិ

សាកសព អ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ នៅតាមផ្លូវក្នុង ប្រទេសថៃ ធ្វើឱ្យឧត្តមសេនីយ៍ ប្រាយុទ្ធ ស្រឡាំងកាំង

បរទេស ៖ នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានសម្តែងការព្រួយបារម្ភ ចំពោះមនុស្ស ដែលបានស្លាប់ដោយ Covid-19 បន្ទាប់ពីមិនបានទទួលការ ព្យាបាលទាន់ពេលវេលា ។ លោកក៏បានណែនាំភ្នាក់ងារ ទាំងអស់ ដែលពាក់ព័ន្ធ ដើម្បីជំនះបញ្ហា ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងអំឡុងពេល កិច្ចប្រជុំរបស់មជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព សេដ្ឋកិច្ច (CESA) តាមរយៈសន្និសីទវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ លោកឧត្តម សេនីយ៍ប្រាយុទ្ធ បាននិយាយថា « អ្នកត្រូវតែជួយ ខ្ញុំរកវិធីកាត់បន្ថយចំនួន អ្នកឆ្លងជំងឺដែលស្នាក់នៅផ្ទះ ហើយរង់ចាំរថយន្តសង្គ្រោះ បន្ទាន់ឬរង់ចាំ ផ្លូវ ។

លោកនាយករដ្ឋមន្រ្តីបន្តថា «រូបភាពដូចនេះមិនត្រូវ បានគេមើលឃើញម្តងទៀតទេ។ វាជាការទទួលខុសត្រូវ របស់ទីភ្នាក់ងារទាំងអស់ មិនត្រឹមតែក្រសួងសុខាភិបាលទេ។ ភ្នាក់ងារដែលពាក់ព័ន្ធត្រូវតែស្វែង រកមធ្យោបាយ ដើម្បីនាំមនុស្សទាំងនេះ ទៅមន្ទីរពេទ្យ” ។

លោកបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីមានការផ្ទុះកំហឹង ទៅនឹងការពន្យាពេលក្នុងការ ប្រមូលសាកសព ម្នាក់ក្នុងចំនោមសាកសពចំនួន ៣នាក់ ដែលត្រូវបានគេរកឃើញ នៅតាមដងផ្លូវមួយក្នុងស្រុក Phon Nakhon កាលពីយប់ថ្ងៃអង្គារ ។

ការប្រទះឃើញសព មានក្រណាត់សហើយដេក នៅលើចិញ្ចើមថ្នល់ ដោយគ្មានអ្នកមកយកអស់រយៈពេលជិត ១២ ម៉ោងដែលបានបង្កឱ្យ មានការខឹងសម្បារជាសាធារណៈ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top