ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាយូអិន ដើម្បីស៊ើបអង្កេត ករណីហិង្សាដោយអ៊ីស្រាអ៊ែល

បរទេស៖រដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាស អំពីការស្វាគមណ៍របស់ខ្លួនចំពោះ ការសម្រេចចិត្តដោយក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធមនុស្សចំពោះការសម្រេចចិត្តក្នុងការបើកការស៊ើបអង្កេតមួយ ទៅលើករណីប្រើប្រាស់អំពើហិង្សាដោយ អ៊ីស្រាអ៊ែលមកលើជន ប៉ាឡេស្ទីន នាពេលកន្លងមក។

ក្រសួងការបរទេសរបស់ប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បានឆ្លុះបញ្ចាំងអំពីការតស៊ូរបស់សហគមន៍អន្តរជាតិ ដើម្បីអនុវត្តច្បាប់អន្តរជាតិ
សម្រាប់សិទ្ធមនុស្សនៅ ប៉ាឡេស្ទីន។

គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិ Nazhat Shameem Khan បានប្រកាសចាត់តាំងមនុស្ស៣នាក់ដែលមានដូចជាលោក Navi Pillay, Miloon Kothari និង
Chris Sidoti ជាសមាជិកនៃគណកម្មការ ទទួលបន្ទុកកិច្ចការងារប្រមូលទិន្នន័យអំពីហេតុការណ៍ ដែលបានកើតឡើងនៅក្នុងដែនដីនៃ ប៉ាឡេស្ទីន៕ ប្រែសម្រួល៖ស៊ុនលី


To Top