ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ចោទអ៊ីរ៉ង់ថា នៅពីក្រោយការវាយប្រហារ ដោយយន្តហោះដ្រូន មកលើនាវាដឹកប្រេង

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា លោក Naftali Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងនៅថ្ងៃអាទិត្យនេះថា អ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយខ្នងនៃ ការបញ្ជាដ្រូនដែលបង្កឲ្យស្លាប់ មនុស្សនៅក្នុងការវាយប្រហារ មកលើនាវាដឹកប្រេងមួយគ្រឿង នៅឆ្នេរសមុទ្រអូម្ម៉ង់ កាលពីសប្តាហ៍មុន ។

លោក Bennett បានថ្លែងនៅឯកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា “ខ្ញុំសូមប្រកាស ដោយអស់សង្ស័យថា អ៊ីរ៉ង់ អនុវត្តការវាយប្រហារប្រឆំាងនឹងនាវា” ។

គាត់បានឲ្យដឹងទៀតថា អ៊ីស្រាអ៊ែល មានភស្តុតាងសម្ងាត់នៃ ការជាប់ព័ន្ធរបស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារមកលើនាវាដឹកប្រេង Mercer Street ។

មេដឹកនំាអ៊ីស្រាអ៊ែល បានថ្លែងថា ប្រទេសអ៊ីស្រាអ៊ែល រំពឹងថា សហគមន៍អន្តរជាតិ នឹងដាក់សម្ពាធបន្ថែមលើអ៊ីរ៉ង់ ដែល “បានបង្កើតឲ្យមានកំហុសដ៏ធ្ងន់ធ្ងរ” ។ មិនទាន់មានក្រុមណាមួយ ឬរដ្ឋាភិបាល ដែលបានឆ្លើយតបសម្រាប់ការ វាយប្រហារនេះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top