ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅភាគនីរតីប្រទេស តួកគីក បង្ខំឲ្យពលរដ្ឋជម្លៀសខ្លួនចេញ

អ៊ីស្តង់ដា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃនៅខេត្ត Mugla នៅភាគនីរតីនៃប្រទេសតួកគី បានឆេះរាលដាលដល់តំបន់អ្នករស់នៅជាច្រើន កាលពីថ្ងៃអង្គារ ដែលបង្ខំឲ្យមានការជម្លៀសថ្មី ។


ខ្សែវីដេអូ ដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ដែលបានបង្ហាញអំពីអណ្តាតភ្លើងដែលបានឆាបឆេះផ្ទះ ជាច្រើនខ្នង នៅក្នុងស្រុកជិតគ្នា Milas ។

បុរសដែលមានអ្នកឈ្មោះ Firat ជាអ្នកស្រុកម្នាក់មកពីស្រុក Turkevleri បានបង្ហោះនៅលើគណនីសង្គមរបស់គាត់ “នៅក្នុងស្រុក Milasខ្យល់បានបោកបក់ខ្លាំងដែលត្រឹមតែ១៥នាទីប៉ុណ្ណោះដែលធ្វើឲ្យភ្លើងឆាបឆេះផ្ទះចំនួន៣០ខ្នង” ។


លោក Firat បានឲ្យដឹងទៀតថា គាត់ និងអ្នកស្រុកផ្សេងទៀតត្រូវបានជម្លៀសខ្លួនដោទូករបស់ឆ្មំាសមុទ្រ ។លោក Muhammet Tokat អភិបាលស្រុក Milas បានប្រកាសថា ឥឡូវនេះ ការផ្ទុះឆេះបានគំរាមកំហែងរោងចក្រថាមពលដែលផ្តល់អគ្គីសនីដល់តំបន់ ។


លោក Tokat បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំមិនចង់និយាយដូចនេះទេ ប៉ុន្តែរោងចក្រផលិតថាមពល នងអគ្គីភ័យបានកើតឡើងជាលើកដំបូង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top