បរទេស៖ ប៉ូលិសថៃ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងកាណុងបាញ់ទឹក ទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅថ្ងៃសៅរ៍ ដែលជាចំណុចចុងក្រោយនៃការប្រយុទ្ធគ្នាដែលក្រុមបាតុករត្រូវបង្ខំចិត្តផ្លាស់ប្តូរទិសដៅរបស់ពួកគេបីដង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករ Redem បានរៀបចំឡើងដំបូងដើម្បីជួបជុំគ្នានៅវិមានប្រជាធិបតេយ្យ នៅម៉ោង ២ រសៀលថ្ងៃសៅរ៍ ដោយមានគម្រោងហែក្បួនទៅកាន់ព្រះបរមរាជវាំង។
ក្រុមបាតុករ Redem (ចាប់ផ្តើមប្រជាធិបតេយ្យឡើងវិញ) មិនមានមេដឹកនាំផ្លូវការទេ ប៉ុន្តែនៅតែមានអ្នកយាមកាម។ បង្កើតដោយក្រុមយុវជនសេរីនៅក្នុងខែកុម្ភៈ វាអាចមានក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងៗគ្នា ដែលចែករំលែកគោលដៅរួមនៅពេលណាមួយ។
ក្រុមនេះកាលពីថ្ងៃសៅរ៍កំពុងព្យាយាមជំរុញការទាមទារចំនួនបី គឺឱ្យឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ត្រូវលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ដោយគ្មានល័ក្ខខ័ណ្ឌ , កាត់បន្ថយថវិកាសម្រាប់រាជវាំង និងកងកម្លាំងប្រដាប់អាវុធ និងបែងចែកសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ Covid-19 និង “ឧកញ៉ា” វ៉ាក់សាំង Covid-19 ត្រូវតែផ្លាស់ប្តូរទៅជាប្រភេទ mRNA៕ប្រែសម្រួលៈ ណៃ តុលា