ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ ចាប់ខ្លួនបាតុករ ៤៨នាក់ និងរឹបអូសម៉ូតូបាន ១២២គ្រឿង

បរទេស៖ ប៉ូលីសបានចាប់ខ្លួនបាតុករ ៤៨ នាក់ និង រឹបអូសម៉ូតូចំនួន ១២២ គ្រឿង ដែលជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម ដែលបង្កព្យុះភ្លៀងកាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យមានការដកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យប៉ូលីសក្រុងបាងកក បាននិយាយនៅថ្ងៃពុធនេះថា មនុស្សពេញវ័យ ៣៣ នាក់ និងអនីតិជន ១៥ នាក់ត្រូវបានចាប់ខ្លួន អំឡុងពេល ឬនៅចុងបញ្ចប់នៃការប្រមូលផ្តុំ។ ពួកគេភាគច្រើនត្រូវបានឃុំខ្លួននៅក្នុងស្រុក Din Daeng, Phaya Thai និង Pathumwan ។ មនុស្ស ៥ នាក់ត្រូវបានចាប់ខ្លួននៅស្រុក Taling Chan។

យោងតាមប៉ូលីសទីក្រុងបានអោយដឹងថា គ្រាប់បែកភីងផុង ចំនួន ៤ គ្រាប់ និងកាំបិតមួយចំនួន ត្រូវបានរកឃើញក្នុងអំឡុងពេលនៃការចាប់ខ្លួននេះ។

ការចោទប្រកាន់លើពួកគេ មានដូចជា ការរំលោភលើក្រឹត្យគ្រាអាសន្ននៃការប្រមូលផ្តុំមនុស្សលើសពី ៥ នាក់ដើម្បីធ្វើឱ្យខូចទ្រព្យសម្បត្តិរដ្ឋ រួមទាំងកន្លែងត្រួតពិនិត្យចរាចរណ៍របស់ប៉ូលីសផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top