ព័ត៌មានអន្តរជាតិ

កាសែត Global Times របស់ចិន៖ អាមេរិក កំពុងស្វែងរកព័ត៌មានសម្រាប់ការស៊ើបអង្កេត Covid ក្នុងចំណោមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រុកវូហាន

បរទេស៖ សហរដ្ឋអាមេរិក និង ប្រទេសចិន កំពុងបង្កើនការវាយប្រហារគ្នាទៅវិញទៅមកតាមរយៈការនិទានរឿងអំពីការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណា។ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាឱ្យមានការស៊ើបអង្កេតស៊ើបការណ៍សម្ងាត់រយៈពេល ៣ ខែ លើប្រភពដើមរបស់វីរុសកូរ៉ូណា នៅចុងខែឧសភា ដោយលទ្ធផលនៃការស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងមកដល់លើតុរបស់គាត់នៅចុងខែសីហានេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមប្រភពមួយបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកំពុងស្ថិតនៅកណ្តាលនៃការស្វែងរកសាក្សីពីទីក្រុងវូហាន ប្រទេសចិន ដែលអាចជួយពួកគេឱ្យទទួលបានព័ត៌មានលម្អិតអំពីវិធានការចាក់សោរ (បិទខ្ទប់) និងការរឹតត្បិតផ្សេងទៀតដោយអាជ្ញាធរមូលដ្ឋានក្នុងកំឡុងដើមខែនៃការរាតត្បាតនេះ។ នេះបើតាមប្រភពមួយដែលនិយាយថា ជិតស្និទ្ធនឹងរឿងនេះ បានប្រាប់កាសែត Global Times របស់ចិន។

ប្រភពដែលមិនបញ្ចេញឈ្មោះបានបង្ហាញថា ភាពភ័យរន្ធត់របស់អាមេរិកកំពុងស្វែងរក ជាពិសេសចំពោះបុគ្គលដែលធ្វើការនៅក្នុងប្រព័ន្ធវេជ្ជសាស្ត្រវូហាន វិទ្យាស្ថានស្រាវជ្រាវជីវសាស្រ្តរបស់ទីក្រុង និងមនុស្សធម្មតាដែលរស់នៅក្នុងទីក្រុង។

របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិកសង្ឃឹមថា នឹងទទួលបានព័ត៌មានជាច្រើនពីប្រភពព័ត៌មានមនុស្សរបស់ពួកគេដែលមានចាប់ពីចន្លោះប្រហោងក្នុងការងាររបស់ចិន ដើម្បីព្យាយាមធ្វើឱ្យការរីករាលដាលនៃជំងឺនេះស្ថិតក្រោមការគ្រប់គ្រង ដើម្បីទទួលបានព័ត៌មានអំពីអ្នកជំងឺកូរ៉ូណា (រួមទាំងចលនារបស់ពួកគេមុនពេលឆ្លងមេរោគ និងពេលវេលានៃការធ្វើរោគវិនិច្ឆ័យរបស់ពួកគេ) ក៏ដូចជាជីវិតរបស់អ្នកស្រុកវូហានកំឡុងពេលបិទខ្ទប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top