ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូតថ្មីរបស់ចិន ប្រចាំប្រទេសថៃ សន្យាចូលរួមប្រយុទ្ធប្រឆាំង នឹងវីរុស

បរទេស៖ ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសថៃលោក Han Zhiqiang ដែលបានមកដល់ប្រទេសថៃ ដើម្បីកាន់មុខតំណែងថ្មី របស់លោកបានសន្យាពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត Covid-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតចិន លោក Han ដែលបានមកដល់ប្រទេសថៃ កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសចិននិងថៃ គឺជាប្រទេសជិតខាងល្អ ជាយូរមកហើយ។

លោកថា ក្រោមកាលៈទេសៈពិសេស នៃការរីករាលដាលនៃជំងឺកូវីដ -១៩ ប្រទេសនានា បានជួយគ្នាទៅវិញទៅមក ដោយបកស្រាយនូវសកម្មភាព ជាក់ស្តែងដែលជាគុណតម្លៃនៃ “គ្រួសារតែមួយ” និងស្មារតីសហគមន៍ដែល មានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top