ព័ត៌មានអន្តរជាតិ

លោក បៃដិន ប្ដេជ្ញាបញ្ចប់បេសកកម្ម ជម្លៀសពលរដ្ឋដ៏លំបាក នៅអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសជនជាតិអាមេរិក និងអ្នកផ្សេងទៀតចេញពីអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយតាលីបង់ ខណៈដែលហៅវាថា ជាបេសកកម្មពិបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

ថ្លែងនៅឯសេតវិមានលោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានជួយសង្គ្រោះប្រជាជនប្រមាណ ១៣,០០០ នាក់ចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម ចាប់តាំងពីប្រតិបត្តិការជម្លៀសបានចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា។

លោកបានលើកឡើងថា “ នេះគឺជាយន្តហោះដឹកអ្នកដំណើរធំបំផុត និងជាបេសកកម្មពិបាកបំផុតក្នុងប្រវត្តិសាស្ត្រ” ។ “ ហើយប្រទេសតែមួយគត់នៅលើពិភពលោក ដែលមានសមត្ថភាពបង្ហាញពីថាមពលដ៏ច្រើននេះ នៅផ្នែកម្ខាងនៃពិភពលោក ដែលមានភាពជាក់លាក់កម្រិតនេះ គឺសហរដ្ឋអាមេរិក” ។

លោក បៃដិន បានរងការរិះគន់យ៉ាងរំជើបរំជួលជុំវិញការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលមានភាពច្របូកច្របល់ ចំពេលដែលក្រុមតាលីបង់ បានកាន់កាប់ប្រទេសនេះកាលពីពេលថ្មីៗនេះ។

នៅពេលសួរថាតើសម្ព័ន្ធមិត្តរបស់អាមេរិក ចោទសួរការដឹកនាំបេសកកម្មរបស់វ៉ាស៊ីនតោន នៅអាហ្វហ្កានីស្ថាន បន្ទាប់ពីការដួលរលំយ៉ាងឆាប់រហ័សនៃរដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតីអាស្ហាហ្វហ្គានីទេ លោក បៃដិន បានលើកឡើងថា“ ខ្ញុំមិនបានឃើញសំណួរអំពីភាពជឿជាក់របស់យើង ពីសម្ព័ន្ធមិត្តរបស់យើងនៅជុំវិញពិភពលោកនោះទេ” ។

លោកក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនឹងដាក់លក្ខខណ្ឌតឹងរ៉ឹង ដូចជាការគោរពសិទ្ធិស្ត្រីប្រសិនបើខ្លួនជ្រើសរើសទទួលស្គាល់រដ្ឋាភិបាលដឹកនាំដោយតាលីបង់ថាស្របច្បាប់។

ខណៈពេលដែលប្តេជ្ញាធានាឱ្យមានការជម្លៀសប្រជាជនអាមេរិក និងអាហ្វហ្កានីស្ថានទាំងអស់ ដែលមានទំនាក់ទំនងជាមួយបេសកកម្មអាមេរិក នៅក្នុងប្រទេសនេះ លោកប្រធានាធិបតីបានបដិសេធមិននិយាយថា មានមនុស្សប៉ុន្មាននាក់ ដែលសហរដ្ឋអាមេរិកគ្រោងនឹងជម្លៀសពីអាហ្វហ្គានីស្ថានឡើយ។

លោក បៃដិន បានបន្ថែមថា សហរដ្ឋអាមេរិក កំពុងផ្តោតលើការជម្លៀសប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានដោយសុវត្ថិភាព សម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា លោកនឹងបញ្ចប់ការដកទ័ពអាមេរិកចេញពីប្រទេសដូចដែលលោកបានបញ្ជាក់មុននេះ៕


ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×