ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ ថៃឡង់ដ៏ មានអ្នកស្លាប់ជាង ២៥០នាក់ និងអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជិត១៦.០០០នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលរដ្ឋបាលកូវីដ-១៩ ហៅកាត់ (CCSA) បានរាយការណ៍នៅថ្ងៃសៅរ៍ថា ប្រទេសថៃឡង់ដ៏ បានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៥.៩៤២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើង ដល់១.២៦៥.០៨២នាក់ ។

មជ្ឈមណ្ឌល CCSA ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន២៥៧នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើន ឡើងដល់ ១២.៦៣១នាក់ ចាប់តាំងពីចាប់ផ្តើមផ្ទុះជំងឺ  ។

រដ្ឋធានីក្រុងបាងកក ជាតំបន់ដែលមានអ្នកឆ្លងជំងឺខ្ពស់បំផុត នៅក្នុងបញ្ជីឈ្មោះដោយមានអ្នកឆ្លងជំងឺថ្មី ដែលមានអ្នកឆ្លងថ្មី ចំនួន៣.៨៣៥នាក់ ត្រូវបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃសៅរ៍ ។

រដ្ឋាភិបាលបានបង្កើនការចាក់វ៉ាក់សាំង នៅក្រុងបាងកក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ។ គិតមកដល់ថ្ងៃនេះ អ្នកស្រុកជាង៩២ភាគរយ នៅក្នុងក្រុងបាងកក បានទទួលការចាក់ថ្នំាដូសទី១ ។

មជ្ឈមណ្ឌល CCSA បានឲ្យដឹងថា បច្ចុប្បន្ននេះ ករណីឆ្លងវីរុសក្លាយពូជប្រភេទ Delta ត្រូវបានរកឃើញនៅក្នុងខេត្តជិតទំាង អស់ហើយនៅក្នុង ប្រទេសអាស៊ីអាគ្នេយ៏មួយនេះ តាមការរាប់ជាក់ស្តែង គឺមានប្រមាណ ៩២,៩ភាគរយនៃការឆ្លងជំងឺថ្មីនៅទូ ទាំងប្រទេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top