ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ ប្រាប់តាមបណ្តាខេត្តថា ក្មេងៗត្រូវតែចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩

បរទេស៖ ក្រសួងមហាផ្ទៃប្រទេសថៃ បានចេញបទបញ្ជាបន្ទាន់បំផុតរបស់ខ្លួន ទៅអាជ្ញាធរមូលដ្ឋាន ដែលតម្រូវឱ្យពួកគេត្រៀមខ្លួន ដើម្បីចាប់ផ្តើមចាក់ថ្នាំបង្ការវីរុស ដល់សិស្សរបស់ពួកគេ នៅចុងខែកញ្ញានេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បទបញ្ជារបស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ ក៏បានជូនដំណឹងផងដែរថា ក្រសួងសុខាភិបាល បានបែងចែកការផ្គត់ផ្គង់វ៉ាក់សាំង Pfizer សម្រាប់កុមារ ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។

អាជ្ញាធរមូលដ្ឋានក៏ត្រូវប្រាកដថា ពួកគេទទួលបាន ការយល់ព្រមពីឪពុកម្តាយ របស់សិស្សគ្រប់រូប មុនពេលពួកគេអាចចាត់ចែងថ្នាំបង្ការវីរុស ព្រមទាំងផ្តល់ឱ្យពួកគេនូវព័ត៌មាន ពាក់ព័ន្ធទាក់ទងនឹងអត្ថប្រយោជន៍ និងភាពកម្រ និងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែកើតឡើងម្តងម្កាលប៉ុណ្នោះ នៃវ៉ាក់សាំងកូវីដ -១៩ ថ្មី៕ ប្រែសម្រួលៈ ណៃ តុលា

To Top