ព័ត៌មានអន្តរជាតិ

និយ័តករ EU នឹងសម្រេចចិត្ត លើវ៉ាក់សាំង Pfizer ដែលនឹងត្រូវចាក់ដូស ជំរុញនៅក្នុងខែតុលា

ប្រ៊ុយស៊ែល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារឱសថអឺរ៉ុប ហៅកាត់ថា (EMA) រំពឹងថា នឹងសម្រេចចិត្ត នៅដើមខែតុលាខាងមុខ ស្តីពីការប្រើប្រាស់ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ប្រភេទ Pfizer-BioNTech ដែលអាចធ្វើទៅបាន ប្រភពដែលមាដឹងផ្ទាល់ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះ ។

ប្រភពនេះបានឲ្យដឹងថា វានឹងក្លាយជាការសម្រេចចិត្តដំបូង របស់និយ័តករឳសថ របស់សហភាពអឺរ៉ុប (EU) លើការជំរុញឱ្យមានការកើនឡើង បន្ទាប់ពីក្រសួងចំណីអាហារ និងឱសថសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានអនុញ្ញាត ឱ្យប្រើថ្នាំ Pfizer ជាលើកទី៣ សម្រាប់អ្នកដែលមានអាយុ៦៥ឆ្នាំឡើង ដល់មនុស្សទាំងអស់ ដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ និងអ្នកផ្សេងទៀត ដែលមានប្រឈមមុខនឹងជំងឺជាប្រចាំ ។

ប្រភពបានឲ្យដឹងថា “ការសម្រេចចិត្តរបស់ EMA លើដូសទី៣ នៃថ្នាំរបស់ក្រុមហ៊ុន Pfizer ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែតុលា” ដោយបដិសេធមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើប នៃបញ្ហានេះ ។

ក្រុមហ៊ុន Pfizer បានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ ខណៈដែល BioNTech មិនអាចធ្វើអត្ថាធិប្បាយបានភ្លាមៗផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top