បរទេស ៖ ផ្ទះជាង ៣ ០០០ ខ្នង នៅក្នុងភូមិចំនួន ២៣ នៅស្រុក Bamnet Narong កំពុងរងការលិចលង់ក្រោមទឹកជំនន់ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល ១០០ ឆ្នាំមកនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Kittipong Thamsoparat អភិបាលក្រុង Tambon Ban Phet បាននិយាយថា បរិមាណទឹកដ៏ច្រើនបានហូរ ចូលស្រុកតាមរយៈតំបន់ ជាប់នឹងស្រុក Thep Sathit ។
ក្រុង Tambon Ban Phet បានរងផលប៉ះពាល់ខ្លាំងជាងគេ ។ មានភូមិចំនួន ២៣ នៅក្នុងស្រុក ដែលមានផ្ទះជាង ៣ ០០០ ខ្នង ផ្ទះទាំងអស់ត្រូវបានជន់លិច ។
ក្នុងចំណោមភូមិទាំង ២៣ ភូមិ Nong Phak Waen ឬ Moo 21 ដែលមានផ្ទះប្រហែល ៦០០ ខ្នងត្រូវរងគ្រោះខ្លាំងជាងគេ៕
ប្រែសម្រួលៈ ណៃ តុលា