ព័ត៌មានអន្តរជាតិ

រុស្សី ព្រមានប្រឆាំងនឹងការប៉ុនប៉ង ទាំងឡាយដែលធ្វើឲ្យប៉ះពាល់ដល់ តួនាទីរបស់យូអិន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសរុស្សីលោក Sergei Lavrov កាលពីថ្ងៃចុងសប្តាហ៍កន្លងមក
បានធ្វើការប្រកាសបែបព្រមានខ្លាំង ចំពោះរាល់ការប៉ុនប៉ងទាំងឡាយដែល នឹងអាចបំផ្លាញដល់តួនាទីរបស់អង្គការសហប្រជាជាតិ នូវចំពោះមុខបញ្ហានយោបាយរបស់ សកលលោក។

លោក Lavrov បានថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦ថាជារឿងសំខាន់ដែលពួក យើងនឹងមិនមានជម្រើសអ្វីផ្សេងនោះ ទេដើម្បីទប់ទល់នឹងបញ្ហា បែបនេះពីព្រោះថារបៀបវិរៈ និងបញ្ហាធំរបស់អន្តរជាតិ នាពេលបច្ចុប្បន្នគឺមានការកើនឡើងខ្លាំងការគម្រាមកំហែង តាមតំបន់ព្រំដែនក៏ច្រើនដូចគ្នា។

លោកបន្តថា៖ក្នុងកាលៈទេសៈ បែបនេះស្ថាប័នពិភពលោក មួយនេះគួរតែដើរតួជាអ្នកសំរបសំរួលកណ្តាល នៅក្នុងបញ្ហានៃនយោបាយ នៃបណ្តាប្រទេសទាំងឡាយតាមរយៈការបញ្ចេញសក្តានុពល ពេញលេញតាមបែបវប្បធម៌ ចម្រុះនិងភាពស្របច្បាប់របស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top