ព័ត៌មានអន្តរជាតិ

ព្យុះ Dianmu វាយប្រហារប្រទេសថៃ បណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់ និងទឹកជន់លិចនៅខេត្តចំនួន៣០

បរទេស ៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយ គ្រោះមហន្ត របស់ប្រទេសថៃ រាយបានរាយការណ៍ នៅថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារព្យុះ Dianmu ឆ្លងកាត់ប្រទេសថៃ បានកើនឡើងដល់ ៧ នាក់ហើយ ដោយទឹកជំនន់នៅតែបន្តកើតមាន នៅក្នុងខេត្តចំនួន ១៦ ក្នុងប្រទេសនេះ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៣ ខែកញ្ញាមក ទឹកជំនន់ដែលបង្កឡើង ដោយព្យុះនេះបានប៉ះពាល់ ដល់គ្រួសារ ១៩៧ ៧៩៥ គ្រួសារ នៅក្នុងខេត្តចំនួន ៣០ ។ មនុស្ស ៧ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារទឹកជំនន់នេះដែរ ក្នុងពេលដែលមនុស្សម្នាក់ នៅតែបាត់ខ្លួន ។

សូមជម្រាបថា ប្រទេសថៃ មិនមែនជារឿងចម្លែកនោះទេ ចំពោះ ទឹកជំនន់ , ក្នុងឆ្នាំ ២០១១ ថៃត្រូវបានរងគ្រោះ ដោយទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលកន្លះ សតវត្សរ៍ ក្នុងវិបត្តិដែលអូសបន្លាយរាប់ខែ មកហើយដែលបានសម្លាប់ មនុស្សរាប់រយនាក់ ឧស្សាហកម្មធុនធ្ងន់បានបំផ្លិចបំផ្លាញ និងផ្នែកជាច្រើននៃរដ្ឋធានី បានគាំងដំណើរការ៕

ប្រែសម្រួលៈ ណៃ តុលា

To Top