ព័ត៌មានអន្តរជាតិ

CDC៖ សហរដ្ឋអាមេរិក ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជាង៣៩០លានដូស

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក ហៅកាត់ CDC បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣៩១.៩៩២.៦៦២ដូស នៅទូទាំងប្រទេស គិតត្រឹមព្រឹកថ្ងៃពុធ និងចែកចាយចំនួន ៤៧៣.៩៥៤.០៨៥ដូស ។

តួលេខទាំងនោះគឺកើនឡើង ពីចំនួនវ៉ាក់សាំងចំនួន ៣៩១.១៥២.៥៧៤ដូស ដែល CDC បានឲ្យដឹងថា បានទៅដល់ដៃនៅថ្ងៃអង្គារ ក្នុងចំណោម ៤៧២.៦៤៦.១០៥ដូស ដែលបានផ្តល់ឲ្យ ។

ទីភ្នាក់ងារខាងលើនេះ បានឲ្យដឹងថា មនុស្សចំនួន ២១៤.០៤៣.៣៧៦នាក់ បានទទួលថ្នាំ យ៉ាងហោចណាស់មួយដូស ខណៈមនុស្ស១៨៤.៣៣៥.២៦៣នាក់ ត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិត គិតត្រឹមម៉ោង៦និង០០នាទីព្រឹក ។

ចំនួនសរុបរបស់ CDC រួមមាន វ៉ាក់សាំងពីរដូស គឺ Moderna និង Pfizer-BioNTech ក៏ដូចជាវ៉ាក់សាំងតែមួយដងគឺ Johnson & Johnson ។

មនុស្សប្រហែល៣,៦៨លាននាក់ បានទទួលថ្នាំបង្ការបន្ថែម ពីវ៉ាក់សាំង Moderna ឬ Pfizer-BioNTech ចាប់តាំងពីថ្ងៃទី១៣ ខែសីហា នៅពេលដែលសហរដ្ឋអាមេរិក បានផ្តល់វ៉ាក់សាំងការពារទី៣ ដល់អ្នកដែលមានប្រព័ន្ធការពារខ្សោយ ដែលទំនងជាមានការការពារខ្សោយ ពីរបបថ្នាំពីរដូស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×