ព័ត៌មានអន្តរជាតិ

អាស៊ាន​ នឹងជួបប្រជុំ ពិភាក្សាគ្នា ដកមេដឹកនាំ មីយ៉ានម៉ា ចេញពីកិច្ចប្រជុំកំពូល

បរទេស ៖ ក្រុមរដ្ឋមន្ត្រីការបរទេស នៃសមាគមអាស៊ាន នឹងជួបពិភាក្សាគ្នា នៅថ្ងៃសុក្រ ស្តីពីជំនួបកំពូលមេដឹកនាំ ក្នុងតំបន់ នាពេលខាងមុខនេះ ដោយនឹងលើកឡើង ពិភាក្សាពីភាពអាច ដកមេដឹកនាំយោធាមីយ៉ានម៉ា លោក Min Aung Hlaing ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះ នឹងត្រូវប្រារព្ធធ្វើឡើង នៅថ្ងៃសុក្រ និងរៀបចំឡើងដោយប្រធានអាស៊ាន គឺ ប្រទេសព្រុយណេ ។

ភាពអាចទៅរួច នៃកិច្ចពិភាក្សាគ្នា របស់សមាគមអាស៊ាន អំពីភាពអាចដកមេដឹកនាំ យោធាកំពូលមីយ៉ានម៉ា ចេញពីកិច្ចប្រជុំកំពូលនេះ គឺដោយសារ តែមានដំណើរ វិវត្តន៍វិវត្តទៅមុខយឺតយ៉ាវ ក្នុងការដោះស្រាយភាពចលាចល ក្រោយមានរដ្ឋប្រហារ ក្នុងប្រទេស កាលពីដើមឆ្នាំនេះ។

គួរបញ្ជាក់ថា សមាគមអាស៊ាន បានស្ថិតក្រោមសម្ពាធ ឲ្យធ្វើការដោះស្រាយ ភាពចលាចល បន្ទាប់ពីយោធាក្តោបក្តាប់អំណាចក្នុងខែកុម្ភៈ និងការបង្ក្រាបយ៉ាងចាស់ដៃ លើអ្នកមិនពេញចិត្ត បង្កឲ្យមានមនុស្សស្លាប់ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×