បរទេស៖ កងទ័ពរំដោះប្រជាជនចិន កំពុងត្រួតពិនិត្យការធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពអាកាស ចំនួនបី របស់ខ្លួននៅជិតកោះតៃវ៉ាន់ រូបភាពផ្កាយរណប ដែលថតដោយក្រុមហ៊ុន ថតរូបភពផែនដីឯកជន Planet Labs និងវិភាគដោយប្រព័ន្ធផ្សព្វផ្សាយ អាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា រូបភាពដែលត្រូវបានផ្សាយ ជាលើកដំបូងដោយ The Drive ហាក់ដូចជាបង្ហាញថា មូលដ្ឋានទ័ពអាកាសនៅទីក្រុង Longtian, Huian and Zhangzhou ទាំងអស់ ដែលត្រូវបានសាងសង់ដំបូង ក្នុងសម័យសង្គ្រាមត្រជាក់ ត្រូវបានឃើញការសាងសង់ជាសំណង់ធំ ៗ ដោយចាប់ផ្តើមនៅដើមឆ្នាំ ២០២០ ។
ការចាប់យករូបភាព ពីផ្កាយរណបបង្ហាញថា មូលដ្ឋានដែលស្ថិតនៅចន្លោះពី ១៦០ ទៅ ៣០០ គីឡូម៉ែត្រ នៃតំបន់ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ កំពុងទទួលបាន ការធ្វើទំនើបកម្មផ្សេងៗ។ នេះរួមបញ្ចូលទាំងលានដ្ឋាន ដែលសង្ស័យថាមានគ្រាប់បែក , ផ្លូវរត់ថ្មី និងរចនាសម្ព័ន្ធផ្នែករឹងចំនួន៤សម្រាប់យន្តហោះ នៅឯមូលដ្ឋាន Longtian បូករួមទាំងអគាររដ្ឋបាលថ្មី និងអ្វីដែលហាក់ដូចជាបន្ទាយ នៅឯមូលដ្ឋានយោធា៕
ប្រែសម្រួលៈ ណៃ តុលា