ព័ត៌មានអន្តរជាតិ

បទវិភាគ៖ គម្លាតឆ្ងាយ ដាច់ពីគ្នា រវាងអ្នកមាន និងអ្នកក្រីក្រនៅ សហរដ្ឋអាមេរិក មានភាព កាន់តែ អាប់អួរទៅៗ

ពេលថ្មីៗ កន្លងទៅនេះ នៅក្បែរ រូបចម្លាក់ គោសំរិទ្ធ ដែលឋិតនៅ វិថី Wall Street ដែលជា សំណង់សម្គាល់ ដ៏ល្បីឈ្មោះនៃ ក្រុងញូវយ៉ក របស់ សហរដ្ឋអាមេរិក ត្រូវគេដាក់ផ្លែចេក ជាង១ម៉ឺនផ្លែ ហើយនៅទល់មុខនោះ ត្រូវគេដាក់រូបចម្លាក់ រូបស្វាឳថ្មីមួយ ។

អ្នករៀបចំ សកម្មភាពនេះ បានថ្លែងថា ទង្វើនេះគឺ ដើម្បីតវ៉ាប្រឆាំង នឹងគម្លាត ឆ្ងាយដាច់ពីគ្នា រវាងអ្នកមាន និងអ្នកក្រីក្រ ដែលកាន់តែ ខ្លាំងឡើងៗ ព្រមនិង មូលធននិយមគ្មាន ចិត្តអាណិតអាសូរ ផងដែរ ។

តើគម្លាត ឆ្ងាយដាច់ពីគ្នា រវាងអ្នកមាន និងអ្នកក្រីក្រ នៅសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មាន ភាពគឃ្លើនដល់ កម្រិត យ៉ាងណា ?ចូរឱ្យយើង មើលមើល៍ ទិន្នន័យ ពីរដែល ប្រព័ន្ធ បម្រុងទុក សហព័ន្ធអាមេរិក បាន ប្រកាស នៅពេលថ្មីៗ កន្លងទៅនេះ ទីមួយ ក្រុមអ្នកមាន ដែលត្រូវជា ១០ភាគរយ នៃប្រជាពលរដ្ឋ សហរដ្ឋអាមេរិក ក្តាប់ជាប់ ភាគហ៊ុននិង មូលនិធិចំនួន ៨៩ភាគរយ នៅសហរដ្ឋអាមេរិក ដែលបានបង្កើត កំណត់ត្រាខ្ពស់ បំផុតក្នុង ប្រវត្តិសាស្ត្រ ទីពីរ ទ្រព្យសម្បត្តិ របស់ “អ្នកមានបំផុត”ដែលត្រូវជា ១ភាគរយនៃ ប្រជាពលរដ្ឋ សហរដ្ឋអាមេរិក បានលើសពីបរិមាណសរុប របស់ទ្រព្យសម្បត្តិ នៃវណ្ណៈកណ្តាល នេះជាលើកទីមួយ តាំងពី អាមេរិក ចាប់ផ្តើម ធ្វើស្ថិតិមក ។

ទីភ្នាក់ងារ សារព័ត៌មាន Bloomber បានអធិប្បាយថា ទ្រព្យសម្បត្តិកាន់តែ ប្រមូលផ្តុំនៅក្នុងដៃ អ្នកមានបំផុត នេះជាសញ្ញាថ្មីបំផុត ដែលបង្ហាញឱ្យឃើញថា គម្លាតរវាងអ្នកមាននិង អ្នកក្រីក្រ កាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់ ។

ហេតុអ្វីបាន ជាប្រទេស មហាអំណាច ផុតលេខ លើពិភពលោក មិនអើពើស ម្រែករបស់ប្រជាជន ស្រទាប់ទាបហើយ បណ្តោយឱ្យគម្លាតរវាង អ្នកមាននិង អ្នកក្រីក្រកាន់តែ ខ្លាំងឡើងៗ?មូលហេតុ មួយផ្នែកគឺ ដោយមកពីទំនាស់ដ៏ ជ្រាលជ្រៅនៃមូលធននិយម ។ លោក Thomas Piketty បញ្ញវន្តបារាំង បានបង្ហាញថា ដោយមកពីអត្រាផលទុន នៃមូលធនខ្ពស់ជាង ល្បឿនកើនឡើងនៃ ផលិតភាពយ៉ាងច្រើន ដូច្នេះគម្លាតឆ្ងាយដាច់ពីគ្នា រវាងប៉ូលទាំងពីរក្នុង សង្គមមូលធននិយម មុខជានឹង កាន់តែធ្ងន់ធ្ងរ ជាមិនខាន ។

ប៉ុន្តែមូលហេតុគឺ មិនត្រឹមតែប៉ុណ្ណេះទេរបាយការណ៍ នៃក្រុមប្រឹក្សសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានចែងថា នៅសហរដ្ឋអាមេរិក ដែលជាសង្គមធូរធារ បែបនេះ ការកើតមានភាពក្រីក្រ ហួសហេតុជាលទ្ធផលនៃ ជម្រើសផ្នែកនយោបាយ របស់អ្នកកាន់អំណាច ។ ប្រសិនបើមានឆន្ទៈនយោបាយនោះ សហរដ្ឋអាមេរិក ពិតជាអាចលុបបំបាត់ ចោលភាពក្រីក្រ ហួសហេតុជាមិនខាន ។

វាច្បាស់ណាស់ សហរដ្ឋអាមេរិក ខ្វះឆន្ទៈបែបនេះទេ ពីព្រោះធាតុពិត នៃនយោបាយអាមេរិកគឺ នយោបាយលុយកាក់ មនុស្សឆ្នើមមួយចំនួន តូចដែលកាន់កាប់ អំណាចសេដ្ឋកិច្ច និងនយោបាយបាន ក្លាយជាទាសករ នៃមូលធនរួចទៅហើយ ។ ប្រឈមមុខ នឹងបញ្ហាគម្លាត ឆ្ងាយដាច់ពីគ្នា រវាងអ្នកមាន និងអ្នកក្រីក្រ ប្រការដែលពួកគេគិត មុនគេបង្អស់គឺ ការពារទ្រព្យសម្បត្តិរបស់ខ្លួន ។

កាលពី ១០ឆ្នាំមុន បាតុករ “កាន់កាប់ Wall Street” បានស្រែកថា “៩៩ភាគរយ ទល់នឹង ១ភាគរយ” ដើម្បីតវ៉ាប្រឆាំងនឹង អយុត្តិធម៌ ក្នុងសង្គមអាមេរិក ។ ១០ឆ្នាំកន្លងទៅនេះ ក្បួនច្បាប់នៃសង្គមអាមេរិក នៅតែមិនកែប្រែទេ ហើយគម្លាតឆ្ងាយដាច់ពីគ្នា រវាងអ្នកមាននិងអ្នកក្រីក្រគឺ មានភាពកាន់តែអាប់អួរទៅៗ ។

កាលពី ១០ឆ្នាំមុន មានអ្នកប្រឆាំងតវ៉ា និងស្រែកដោយ ខឹងសម្បានៅ Wall Street ១០ឆ្នាំ កន្លងទៅនេះ នៅទីនេះមាន ចេកមួយម៉ឺនផ្លែ ធ្វើការតវ៉ាដ៏ស្ងៀមស្ងាត់ ។ ប្រសិនបើ អ្នកនយោបាយ អាមេរិកមិន អើពើដូចកាលពីមុននោះ សហរដ្ឋអាមេរិក ប្រហែលនឹងប្រឈមមុខ នឹងវិបត្តិដ៏ពិតប្រាកដ មួយលើកទៀត!

ដោយ៖ CCFR

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×