ព័ត៌មានអន្តរជាតិ

លោក បៃដិន៖សហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់ទប់ទល់នឹង ចិន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់ ប្រសិនបើកោះលទ្ធិប្រជាធិបតេយ្យនេះ រងការវាយប្រហារពីចិន ហើយនេះជាការប្រកាសមួយទទួលបានការសាទរពីទីក្រុងតៃប៉ិ តែបង្កឲ្យទីក្រុងប៉េកាំងខឹង។


នៅសាលនៃទីភ្នាក់ងារសារព័ត៌មាន CNN លោក បៃដិន តាមសេចក្តីរាយការណ៍ ត្រូវបានគេចោទសួរថា តើអាមេរិកនឹងលូកដៃជួយតៃវ៉ាន់ទេ ប្រសិនបើចិនឈ្លានពាននោះ លោកបានឆ្លើយតបថា “បាទ យើងមានការប្តេជ្ញាចិត្តបែបនោះ”។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យការិយាល័យប្រធានាធិបតីអាមេរិក លោក Xavier Chang បានមានប្រសាសន៍ថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង នូវការគាំទ្រដ៏រឹងមាំសម្រាប់តៃវ៉ាន់”។


គួរបញ្ជាក់ថា កាលពីខែសីហា លោក ចូ បៃដិន ក៏ធ្លាប់បានធ្វើការប្តេជ្ញាស្រដៀងគ្នានេះ នៅក្នុងអំឡុងធ្វើបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ABC ដោយទទូចថា សហរដ្ឋ អាមេរិក នឹងតែងតែការពារសម្ពន្ធមិត្តសំខាន់ៗ រួមទាំងតៃវ៉ាន់ផង៕


ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×