ព័ត៌មានអន្តរជាតិ

Facebook កំពុងព្យាយាម ប្រឆាំងនឹងព័ត៌មាន មិនពិតនៅឥណ្ឌា

បរទេស ៖ យោងតាមការរបាយ ការណ៍បកអាក្រាត Facebook ដែលមានឈ្មោះថា Facebook Papers នឹងត្រូវយកមកចេញ ផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងថា ក្រុមហ៊ុនបណ្តាញសង្គម យក្សមួយនេះ កំពុងតែជួបបញ្ហាប្រឈមខ្លាំងមែនទែន ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងព័ត៌មានមិនពិតនៅក្នុងប្រទេសឥណ្ឌា ។

កាសែតញូវយ៉កថាម ក៏បានចេញផ្សាយស្រដៀងគ្នា ដែរថា បញ្ហានេះហាក់ដូច ជាបានធ្វើឲ្យ Facebook ស្ទើរតែបរាជ័យទាំងស្រុង ទៅហើយខណៈដែលកាន់តែ អាក្រក់នោះគឺថា ខ្លួនមិនអាចបង្កើនចំនួនធនធាន គ្រប់គ្រាន់ ដើម្បីធ្វើការងារគ្រប់គ្រង ទៅលើព័ត៌មានមិនពិត ដែលបានធ្វើការ ចេញផ្សាយ ជាមួយនឹងភាសា ប្រើប្រាស់នៅទូទាំងប្រទេសឥណ្ឌា ក្នុងចំនួនរហូតទៅដល់២២ភាសា ព្រមទាំងកង្វះបញ្ហាយល់ដឹងពីវប្បធម៍ ដ៏ច្រើនបែបរបស់ឥណ្ឌា ផងដែរ។

អ្នកនាំពាក្យរបស់ Facebook បានថ្លែងប្រាប់ក្រុមអ្នក កាសែត នាពេលកន្លងមកនេះថា ក្រុមហ៊ុនកំពុងតែបន្តធ្វើការ ស្រាវជ្រាវ កាន់តែស៊ីជម្រៅ និងវិភាគឲ្យបានខ្លាំងជាងនេះទៅលើប្រព័ន្ធ បច្ចេកវិទ្យា របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដើម្បីអាចធ្វើការកែប្រែស្ថាន ភាពនេះឲ្យកាន់តែល្អប្រសើរឡើង។

អ្នកនាំពាក្យដដែលក៏បានបញ្ជាក់ដែរថា ការស៊ើបអង្កេត របស់ Facebook ក៏បានកំពុងតែធ្វើឡើងផងដែរ ក្នុងការស្វែងរកឲ្យឃើញ នូវពាក្យសម្តីរើសអើងព្រមដែលមាន នៅតាមភាសានីមួយៗបូករួមទាំង ភាសា Hindi និង Bengaliផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top