ព័ត៌មានអន្តរជាតិ

ឥណ្ឌា បង្ហាញក្តីព្រួយបារម្ភ ពីច្បាប់ព្រំដែនថ្មី របស់ចិន

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសឥណ្ឌា បាននិយាយនៅថ្ងៃពុធថា ខ្លួនមានក្តីព្រួយបារម្ភ ចំពោះច្បាប់ថ្មីមួយ ដែលប្រទេសចិនបានអនុម័ត កាលពីសប្ដាហ៍មុន ដើម្បីពង្រឹង កិច្ចការពារព្រំដែន ស្របពេលមានការជាប់គាំង យោធា រវាងមហាយក្សអាស៊ីទាំងពីរ នៅតាមបណ្ដោយព្រំដែន នៅជួរភ្នំហិមាល័យ។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រទេសចិន បានអនុម័តច្បាប់មួយដែលបញ្ជាក់ពីរបៀប ដែលខ្លួនគ្រប់គ្រងនិងការពារព្រំដែនដីគោកប្រវែង២២.០០០ម៉ែត្រ ជាប់ជាមួយប្រទេសជិតខាង ចំនួន១៤ប្រទេស រួមមានរុស្ស៊ី កូរ៉េខាងជើងនិងឥណ្ឌា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានមានប្រសាសន៍ថា “ការសម្រេចចិត្តឯកតោភាគី របស់ចិន ក្នុងការបង្កើតច្បាប់មួយ ដែលអាចបង្កភាព ស្មុគស្មាញលើកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់របស់យើង លើការគ្រប់គ្រងព្រំដែន ក៏ដូចជាលើសំនួរស្តីពីព្រំដែន កំពុងបង្កក្តីព្រួយបារម្ភដល់យើង”។

គួរបញ្ជាក់ថា ព្រំដែនប្រវែង៣.៥០០គីឡូម៉ែត្រ រវាងប្រទេសឥណ្ឌានិងចិន នោតែមិនទាន់បានកំណត់ឲ្យច្បាស់លាស់ ហើយប្រទេសជិតខាងគ្នាដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែនេះ បានអះអាងកម្មសិទ្ធិ លើតំបន់ត្រួតស៊ីគ្នា ដ៏ធំនានានៅតាមព្រំដែន។ មហាយក្សអាស៊ីទាំងពីរនេះ ធ្លាប់បានផ្ទុះសង្គ្រាមព្រំដែន ជាមួយគ្នាមួយ នៅក្នុងឆ្នាំ១៩៦២៕

ប្រែសម្រួល៖ប៉ាង កុង

To Top