ព័ត៌មានអន្តរជាតិ

អាមេរិក​ ដាក់ទណ្ឌកម្ម អ្នកជំនួញលីបង់ ២នាក់ និងសមាជិកសភាម្នាក់ ពីបទប្រព្រឹត្ត អំពើពុករលួយ

បរទេស៖ រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ បានចុះបញ្ជីខ្មៅ អ្នកជំនួញស្តុកស្តម្ភលីបង់ ២នាក់ និងសមាជិករដ្ឋសភាម្នាក់ ដោយចោទប្រកាន់ថា ការប្រព្រឹត្តធ្វើអំពើពុករលួយរបស់ពួកគេ កំពុងតែរួមចំណែក ក្នុងការល្មើសច្បាប់ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ។

ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មអ្នកជំនួញ គឺលោក Jihad al-Arab និងលោក Dany Khouryនិងសមាជិករដ្ឋសភា លោក Jamil Sayyed នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពីបទទួលផលប្រយោជន៍ ពីអំពើពុករលួយ និងបក្សពួកនិយម នៅក្នុងប្រទេស ដោយកេងប្រវ័ញ្ចពីប្រទេស និងប្រជាជនលីបង់។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិបរទេស លោក Andrea Gacki បានមានប្រសាសន៍ថា “ប្រជាជនលីបង់ សមនឹងទទូលបានការបញ្ចប់ អំពើពុករលួយ ដែលធ្វើឡើងដោយពាណិជ្ជករ និងអ្នកនយោបាយ ជុញច្រានប្រទេសពួកគេ ឲ្យធ្លាក់ចូលក្នុងវិបត្តិមិនធ្លាប់មាន ហើយក្នុងពេលបច្ចុប្បន្ននេះ គឺជាពេលត្រូវអនុវត្ត កំណែទម្រង់សេដ្ឋកិច្ចដ៏ចាំបាច់ និងបញ្ចប់ការប្រព្រឹត្តពុករលួយ បំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះ របស់ប្រទេស”។

ក្រសួងរតនាគារអាមេរិក បាននិយាយថា អំពើពុករលួយ កំពុងតែធ្វើឲ្យប៉ះពាល់ ដល់ប្រទេសលីបង់ ទន្ទឹមនឹងការរារាំងមិនឲ្យវាយកអ្នកប្រព្រឹត្ត ឲ្យមកទទួលខុសត្រូវ ហើយស្របពេលដែលប្រជាពលរដ្ឋ ប្រឹងប្រែងតស៊ូដើម្បីទទួលបាន របស់ចាំបាច់ប្រចាំថ្ងៃនោះ ថ្នាក់នយោបាយរបស់ប្រទេស ដែលចូលពាក់ព័ន្ធ ក្នុងអំពើពុករលួយ និងបក្សពួកនិយម ស្រង់យកផលប្រយោជន៍៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×