ព័ត៌មានអន្តរជាតិ

ប្រទេសថៃ និងវៀតណាម អនុញ្ញាតឱ្យលក់ គ្រឿងស្រវឹងឡើងវិញ

បរទេស៖ ភោជនីយដ្ឋាននានាក្នុងទីក្រុងបាងកក ប្រទេសថៃ នឹងត្រូវបានអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងឡើងវិញ ចាប់ពីថ្ងៃច័ន្ទនេះតទៅ ដោយសាររដ្ឋធានីមួយនេះត្រូវបានចាត់តាំងជាតំបន់ទេសចរណ៍ “ពណ៌ខៀវ” ជាមួយនឹងការរឹតត្បិតលើវីរុសកូវីដ១៩តិចជាង រួមជាមួយនឹងកោះ Krabi, Phanngga និង កោះ Phuket។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ទោះបីជាអាជ្ញាធររៀបចំបន្ធូរបន្ថយច្បាប់ Covid ខ្លះក៏ដោយ ក៏ពួកគេនៅតែចាត់វិធានការដើម្បីរក្សាបាតុករប្រឆាំងរដ្ឋាភិបាលឱ្យនៅស្ងៀម ខណៈដែលការបើកទ្វារឡើងវិញសម្រាប់ភ្ញៀវអន្តរជាតិកាន់តែខិតជិតមកដល់។

ចំណែកនៅប្រទេសវៀតណាមវិញ អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់ទីក្រុងហូជីមិញ បានលុបចោលនូវផ្នែកនៃសំណើដែលលក្ខខណ្ឌសម្រាប់ភោជនីយដ្ឋាន ដើម្បីបន្តការទទួលទានអាហារនៅនឹងកន្លែងគឺជាមួយនឹងគ្រឿងស្រវឹងបាន។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Pham Khanh Phong Lan ប្រធានអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញបាននិយាយកាលពីថ្ងៃពុធថា «ការលុបចោលលក្ខណៈវិនិច្ឆ័យនៃការគ្មានជាតិអាល់កុល និងស្រាបៀរ នៅទីតាំងម្ហូបអាហារ និងភេសជ្ជៈដែលផ្តល់សេវានៅនឹងកន្លែង គឺដើម្បីអនុញ្ញាតឱ្យលក្ខណៈវិនិច្ឆ័យសុវត្ថិភាពសម្រាប់ទីតាំងបម្រើអាហារ និងភេសជ្ជៈ អាចដំណើរការឡើងវិញ ខណៈពេលដែលការទប់ស្កាត់ Covid-19 ត្រូវបានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត»៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×