ព័ត៌មានអន្តរជាតិ

ឥណ្ឌាកាត់ពន្ធ ទៅលើប្រេងឥន្ធនៈ ខណៈតម្លៃឡើងសាំង ដល់កម្រិតខ្ពស់បំផុត ដែលនឹងជួយដល់ជនក្រីក្រ និងវណ្ណៈកណ្តាល

បរទេស៖ ប្រទេសឥណ្ឌាបានកាត់បន្ថយពន្ធ ដែលបង់ដោយអ្នកប្រើប្រាស់ លើប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត បន្ទាប់ពីការកើនឡើង នៃតម្លៃប្រេងឆៅ ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ កើនឡើងដល់កម្រិតខ្ពស់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាថា ការសម្រេចចិត្តនេះមានគោលបំណង បន្ធូរបន្ថយការកើនឡើងតម្លៃ និង “បន្តជំរុញវដ្តនៃសេដ្ឋកិច្ចទាំងមូល” ។

តម្លៃទំនិញសកលបាន កើនឡើងនៅឆ្នាំនេះ ដោយសារសេដ្ឋកិច្ចជុំវិញពិភពលោក ងើបឡើងវិញពីជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់បន្ថយពន្ធនេះ ក៏ត្រូវបានគេរំពឹងថា នឹងជំរុញតម្រូវការ ប្រេងឥន្ធនៈផងដែរ ខណៈដែលប្រទេសនានាព្យាយាម ទប់ស្កាត់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

ពន្ធគយរបស់ឥណ្ឌាលើ ប្រេងឥន្ធនៈត្រូវបានកាត់បន្ថយចំនួន 5 រូពី ( $ 0.0671) ក្នុងមួយលីត្រ និង 10 រូពីលើប្រេងម៉ាស៊ូត។

សេចក្តីថ្លែងការណ៍របស់ រដ្ឋាភិបាលឥណ្ឌាបាននិយាយថា “ការកាត់បន្ថយពន្ធអាករ លើប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ក៏នឹងបង្កើនការប្រើប្រាស់ និងរក្សាអតិផរណាទាប ដូច្នេះគឺវាបានជួយដល់ជនក្រីក្រ និងវណ្ណៈកណ្តាល” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top